កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឯកភាពអំពីការរៀបចំការសន្ទនាថ្នាក់រដ្ឋាភិបាល
(VOVworld) – នាថ្ងៃទី ១០ មិថុនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រងប្រភពព័ត៌មានពីក្រសួងឯកភាពកូរ៉េខាងត្បូងបានឲ្យដឹងថា៖ កូ
រ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឯកភាពអំពី
ការ រៀបចំការចរចារថ្នាក់រដ្ឋាភិបាល ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១២ និងទី ១៣
មិថុនា ខាងមុខនេះ នៅទីក្រុង Seoul សំដៅដោះស្រាយរាល់បញ្ហារវាងប្រទេស
ទាំង ២។ ភាគីទាំង ២ ទទួលបានការព្រមព្រៀងនេះ ក្នុងការចរចារថ្នាក់ឯកទេស ដែលត្រូវបានរៀបចំឡើងនៅតំបន់ Panmunjom។ ក្នុងការចរចារខាងមុខ បញ្ហា ស្នូលនានានឹងត្រូវបានពិភាក្សាគឺ៖ ការចាប់ផ្តើមមណ្ឌលឧស្សាហកម្មរួម Kaesong និងការបើកទួរទេសចរណ៍នៅតំបន់ ភ្នំ Kumgang ឡើងវិញ និងបណ្ដា បញ្ហាមនុស្ស
ធម៌ផ្សេងៗទៀត។ ក្រៅពីនោះ ភាគីទាំង ២ ក៏នឹងពិភាក្សាអំពីការរៀបចំពីធីរំលឹកខួប
អនុស្សរវរីយ៍ទិវាប្រកាសសេចក្តីថ្លែងការរួម ការបង្កើនដំណើរ ទស្សនកិច្ចក្រៅរដ្ឋា
ភិបាលរវាង ជាដើម។ នេះគឺជាការចរចារជាន់ខ្ពស់ដំបូងរវាង ប្រទេសទាំង ២ នឹង
ត្រូវបានប្រព្រឹត្តទៅ ក្នុងរយៈពេល ៦ ឆ្នាំ កន្លងមក៕
|
រដ្ឋមន្ត្រីក្រសួងឯកភាពកូរ៉េខាងត្បូង លោក Ryoo Kihl-jae នឹងដឹកនាំ គណៈប្រតិភូកូរ៉េខាងត្បូងនឹងចូលរួមការសន្ទនា ខាងមុខនេះ។ (Image: Vietnamplus+) |