កូរ៉េខាងត្បូងនិងអង់គ្លេសពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើងនិង​ Brexit

(VOVWORLD) -នាថ្ងៃទី ១៩ ខែកក្កដា ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងត្បូង និងអង់គ្លេសបានរៀបចំជំនួបថ្នាក់រដ្ឋមន្ត្រីក្នុងសប្តាសន៍នេះដើម្បីពិភាក្សាគ្នាអំពីការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលទាក់ទងនឹងបញ្ហាការទូតនិងសេដ្ឋកិច្ចជាច្រើន។
កូរ៉េខាងត្បូងនិងអង់គ្លេសពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើងនិង​ Brexit - ảnh 1រដ្ឋមន្រ្តីការបរទេសកូរ៉េ ខាងត្បូងលោកស្រី Kang Kyung –wha និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt (រូបថត៖ TTXVN)

នេះត្រូវបានចាត់ទុកជាកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៤រវាងប្រទេសទាំងពីរនិងជាដំណើរទស្សនកិច្ចទៅកាន់ប្រទេស អង់គ្លេសដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងរបស់លោកស្រី Kang Kyung –wha។ ក្នុងជំនួបនេះ លោកស្រី Kang Kyung –wha បានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មី លោក Jeremy Hunt អំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងសំដៅរំលាយ អាវុធនុយក្លេអ៊ែរ និងស្តារឡើងវិញនូវសន្តិភាពនៅលើឧបទ្វីពកូរ៉េ ព្រមទាំងស្នើឲ្យ ទីក្រុងឡុងដ៍គាំទ្រចំពោះការខំប្រឹងប្រែងទាំងនេះផងដែរ។ រីឯខ្លួនវិញ លោក Jeremy Hunt បានសង្កត់ធ្ងន់ថាគប្បីរក្សាការដាក់ទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើងរហូតដល់ពេលណាកូរ៉េខាងជើងមានជំហានជាក់ស្តែងឆ្ពោះទៅការរំលាយអាវុធនុយ ក្លេអ៊ែរ។

ចំពោះការដែលអង់គ្លេសដកខ្លួនចេញពីសហភាពអ៉ឺរ៉ុប (EU) ឬហៅកាត់ថា Brexit រដ្ឋមន្ត្រីទាំងពីររូបនេះឯកភាពថា ដំណើរការផ្ទេរប្រគល់ (ដែលអូសបន្លាយចាប់ពី ថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ) មានអត្ថន័យដ៏ សំខាន់ចំពោះការផ្ទេរកិច្ចព្រមព្រៀងឲ្យបានងាយស្រួលហើយភាគីទាំងពីរបានសន្យាបន្តសហការយ៉ាងជិតស្និទដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសេអ៊ូល-ឡុងដ៍ប្រកបដោយ និរន្តរភាពក្រោយពី Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ