កូរ៉េខាងត្បូងនិងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមនិទាឃរដូវប្រចាំឆ្នាំ

(VOVWORLD) - កម្មវិធីលំហាត់សមបញ្ជាការរួមដែលក្លែងធ្វើលើកុំព្យូទ័រ (CCPT) នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៩ ថ្ងៃ ជាមួយនឹងការគណនាដ៏ទូលំទូលាយនៃការត្រៀមខ្លួន ការពាររួមបញ្ចូលគ្នានៃសម្ព័ន្ធមិត្តទាំងពីរ។

កូរ៉េខាងត្បូងនិងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមនិទាឃរដូវប្រចាំឆ្នាំ - ảnh 1ទាហានអាមេរិកនិងកូរ៉េខាងត្បូងចូលរួមក្នុងសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងនៅក្រុង Pocheon ប្រទេសកូរ៉េខាងត្បូង (រូបថតឯកសារ៖ AFP/TTXVN)

នាថ្ងៃទី ១៨ ខែមេសា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា កងកម្លាំងចម្រុះរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមសមយុទ្ធនានិទាឃរដូវដោយគ្មានសមយុទ្ធលើទីលានជាក់ស្តែង។ កម្មវិធីហ្វឹកហ្វឺនបញ្ជាការរួមដែលជានិមិត្តធ្វើលើកុំព្យូទ័រ (CCPT) នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៩ ថ្ងៃ ជាមួយនឹងការគណនាដ៏ទូលំទូលាយនៃការត្រៀមខ្លួន ការពាររួមបញ្ចូលគ្នានៃសម្ព័ន្ធមិត្តទាំងពីរ។

សមយុទ្ធនិទាឃៈរដូវឆ្នាំនេះ ដើមឡើយគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនា ប៉ុន្តែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានពន្យារពេលទៅខែមេសា ដោយសារចំពេលវេលា ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីកូរ៉េ ការវិវត្តនៃជំងឺរាតត្បាតកូវីដ ១៩ និងហេតុផលមួយចំនួនទៀត។ ការធ្វើលំហាត់សមនេះនឹងផ្តល់ឱកាសមួយដើម្បីកែលម្អសមត្ថភាពប្រយុទ្ធរួមគ្នារបស់យោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក និងពង្រឹងបន្ថែមទៀតនូវសមរភូមិការពាររួមបញ្ចូលគ្នានៃសម្ព័ន្ធមិត្តទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ