កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមការចរចារអំពីការពិនិត្យមើលការព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលឡើងវិញ

(VOVworld) – នាថ្ងៃទី ៣ មិថុនា កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមការចរចារអំពី ការពិនិត្យមើលការព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលឡើងវិញ។ ក្នុងនោះ Seoul បាន អំពាវនាវបង្កើនសិទ្ធិផលិតសារធាតុនុយក្លេអ៊ែររបស់ខ្លួន។​ តាមទីភ្នាក់ងារសារ
ព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖ ក្នុងការពិភាក្សាជាមួយឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកសន្តិសុខអន្តរជាតិនិងមិនរីកសាយអាវុធ
នុយក្លេអ៊ែរ លោក Thomas Countryman ប្រធានក្រុមចរចារ ៦​ ភាគីរបស់កូរ៉េខាត្បូង
លោក Park Ro-byoung បានចាត់ទុកថា៖ សម្ព័នភាព អាមេរិក-កីរ៉េខាងត្បូងគឺជា
“កត្តាស្នូល” ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ អាស៊ីបូព៌ារនិងតួនាទីនេះនឹង
ត្រូវបានស្តែងចេញតាមរយៈការពិនិត្យមើលការព្រមព្រៀងអំពីនុយក្លេអ៊ែរទ្វេភាគី
ឡើងវិញ។ រីឯខ្លួនវិញ លោក Thomas Countryman បានអះអាងថា៖ វ៉ាស៊ីនតោន
សន្យាស្វែងរកវិធានការខាងបច្ចេកទេសនិង សេដ្ឋកិច្ចសំដៅបង្កើនទំនាក់ទំនង
ជាមួយកូរ៉េខាងត្បូង។

ការព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលត្រូវបានអាមេរិកនិងកូរ៉េខាងត្បូងចុះហេត្ថលេខានា
ឆ្នាំ ១៩៧៤ និងគ្រោងអស់សុពលភាពក្នុងឆ្នាំ ២០១៤។ ការព្រមព្រៀងនេះហាម
កូរ៉េខាងត្បូងកែច្នៃសារធាតុ uranium សំរាប់រងចក្រអគ្គីសនី នុយក្លេអ៊ែររបស់ប្រទេស
នេះ រួមមាន ការប្រើប្រាសសារធាតុនុយក្លេអ៊ែរដែល បានកកើតឡើងវិញ។ នាខែ
មិសាកន្លងមក ប្រទេសទាំង ២ បានពន្យាពេលការ ព្រមព្រៀងនេះដល់ខែ មេសា
ឆ្នាំ ២០១៦ ដើម្បីពិភាក្សាអំពីសំណើររបស់ កូរ៉េខាងត្បូងស្តីអំពីការធ្វើវិសោធនកម្ម
ខ្លឹមសារនៃការព្រមព្រៀងពោលខាងលើ។ តាមនោះ Seoul អាចចម្រាញសារធាតុ
 uranium ក៏ដូចជា កកើតឡើងវិញបន្ទះ ឥន្នៈនុយក្លេអ៊ែរអស់សុពលប្រើប្រាស់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ