កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមដំណើការធ្វើសមយុទ្ធរួម

(VOV)_នាថ្ងៃទី ១១ មិនា កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមដំណើការធ្វើសមយុទ្ធ
រួម ជាប្រចាំឆ្នាំ ដោយប្រធានបទ÷ ដំណោះស្រាយស្នូល។ តាមផែនការ ការធ្វើសមយុទ្ធ
នេះ  នឹងអូសបន្លាយដល់ថ្ងៃទី ២១ មិនា ដោយមានការចូល​រួមរបស់ទាហាន កូរ៉េខាង
ត្បូង ចំនួន ១មឹននាក់ និងទាហានអាមេរិកចំនួន ​៣ ៥០០នាក់ រួមជាមួយនាវា  យន្តហោះ ចំបាំងជាច្រើនប្រភេទ។​ សាធារណះ​រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានចាត់ទុក ថា÷ការធ្វើសមយុទ្ធនេះ ជា​សកម្មភាពបង្ករឿងហេតុ។ ប៉ុន្តែក្នុងពេលនោះ ​អាមេរិកនិង
កូរ៉េខាងត្បូង​សុទ្ធតែអះអាងថា÷​ការធ្វើសមយុទ្ធនេះ មានចរិតលក្ខណះការពារតែ​ប៉ុណ្ណោះ​។ តាមគំរោង សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ក៏ដំណើការធ្វើសមយុទ្ធមាន
ទ្រង់ទ្រាយធំលើទូទាងប្រទេស ជាប់នឹងព្រំដែនជាមួយកូរ៉េខាងត្បូង ក្នុងថ្ងៃទី ១១ និងទី
១២ មិនា ដើម្បីតបតវិនឹងការធ្វើសមយុទ្ធ​«ដំណោះស្រាយស្នូល»នេះដែរ៕

កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមដំណើការធ្វើសមយុទ្ធរួម - ảnh 1
កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមដំណើការធ្វើសមយុទ្ធរួម(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ