កូរ៉េខាងត្បូងនិងអាមេរិកដំណើរការសមយុទ្ធកងទ័ពជើងទឹកដែលប្រើប្រាស់គ្រាប់ពិត

កូរ៉េខាងត្បូងនិងអាមេរិកដំណើរការសមយុទ្ធកងទ័ពជើងទឹកដែលប្រើប្រាស់គ្រាប់ពិត - ảnh 1
នាវាពិឃាត USS Wayne E. Meyer របស់អាមេរិកចូលចតនៅកំពង់ផែ Busan ដើម្បីចូលរួមសមយុទ្ធ
នាថ្ងៃទី២៥ មេសា (រូបថត៖YONHAP/TTXVN)

(VOVworld) - កូរ៉េខាងត្បូងនិងអាមេរិកនាថ្ងៃទី២៥ មេសា បានដំណើរការសម
យុទ្ធប្រើប្រាស់គ្រាប់ពិតនៅសមុទ្រលឿង សំដៅបង្ហាញនូវទំនាក់ទំនងជាសម្ព័ន្ធមិត្ត
ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការប្រឆាំងស.ប.បកូរ៉េ។ក្រៅពីនោះ ភាគីទាំងពីរ
ក៏បានរៀបចំផែនការអនុវត្តសមយុទ្ធដោយទ្រង់ទ្រាយធំមួយទៀតនាចុងខែមេសា
នៅសមុទ្រជប៉ុន ដោយមានការចូលរួមរបស់នាវាពិឃាត USS Carl Vinson។
ក្នុងសេចក្ដីប្រកាសមួយ កងទ័ពជើងទឹកកូរ៉េខាងត្បូងសង្កត់ធ្ងន់ថា សមយុទ្ធ
រួមជា ច្រើនរបស់អាមេរិកនិងកូរ៉េខាងត្បូងគឺសំដៅបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្ត
របស់ ប្រទេសទាំងពីរនេះក្នុងការតបតវិញអំពើបង្ករឿងហេតុរបស់ស.ប.បកូរ៉េក៏ដូច
ជាសមត្ថភាពការពារដ៏រឹងមាំរបស់សម្ព័ន្ធមិត្តទាំងពីរនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ