កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធម៉ារីនរួម


កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធម៉ារីនរួម  - ảnh 1
កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធម៉ារីនរួម (VNA)

(VOVworld) –​ នាថ្ងៃទី ៣១​​ តុលា កូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្តើមការធ្វើ
សមយុទ្ធម៉ារីនរួមតាមបណ្តោយឆ្នេរសមុទ្រប៉ែកខាងកើតកូរ៉េខាងត្បូង។ កាយវិការ
នេះបានបង្ហាញដ៏ច្បាស់នូវការប្តេជ្ញាចិត្តនៃប្រទសសម្ព័ន្ធមិត្តទាំងពីរក្នុងការទប់
ទល់នឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។ កងទ័ពជើងទឹកកូរ៉េខាងត្បូង
បានឲ្យដឹងថា៖ ការធ្វើសមយុទ្ធរួមនេះនឹងប្រព្រឹត្តទៅក្នុងអំឡុង​១ សប្តាហ៍ ដោយ
មានការចូលរួមរបស់ទាហានម៉ារីនរបស់កូរ៉េខាងត្បូងចំនួន ២៦០០ នាក់និង
ទាហានម៉ារីនអាមេរិកចំនួន ១៣០ នាក់។ ការធ្វើសមយុទ្ធរួមពោលខាងលើប្រព្រឹ
ត្តទៅក្នុងកាលៈទេសៈប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសនាថ្ងៃដដែលថា៖
ប្រទេសនេះនឹងរក្សាស្ថានភាពសន្តិសុខជាស្រេចដើម្បីតបតវិញទង្វើ បង្ករឿង
ហេតុណាក៏ដោយរបស់ប្រទេសកូរ៉េខាងជើង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ