កូរ៉េខាងត្បូងនិងអាមេរិកបន្តចរចាគ្នាស្តីពីការចែករំលែកលើចំណាយថវិកាផ្នែកការពារជាតិ

(VOVWORLD) - ប្រទេសកូរ៉េខាងត្បូងនិងអាមេរិក បានរៀបចំកិច្ចចរចាលើកទី ១០ នៅទីក្រុងសេអ៊ូល នាថ្ងៃទី ១១ ខែធ្នូ ដើម្បីចែករំលែកលើចំណាយថវិកាសម្រាប់មូលដ្ឋានកងកំលាំងអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) ។
កូរ៉េខាងត្បូងនិងអាមេរិកបន្តចរចាគ្នាស្តីពីការចែករំលែកលើចំណាយថវិកាផ្នែកការពារជាតិ - ảnh 1 កូរ៉េខាងត្បូងនិងអាមេរិកបន្តចរចាគ្នាស្តីពីការចែករំលែកលើចំណាយផ្នែកការពារជាតិ

សម្ព័ន្ធមិត្តទាំងពីរនេះកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីឈានដល់សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយនៅកិច្ចចរចារថ្មីៗបំផុតស្តីពីកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ។ កិច្ចចរចានេះគ្រោងនឹងគ្រោងប្រព្រឹត្តទៅដល់ថ្ងៃទី ១៣ ខែធ្នូខាងមុខ។ នាពេលបច្ចុប្បន្ន ទីក្រុងសេអ៊ូលកំពុងបន្ទុកចំណាយមួយចំណែកសំរាប់ឲ្យមូលដ្ឋានកងកម្លាំងអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ ឆ្នាំ ២០១៧ កញ្ចប់ប្រាក់ចំណាយដែលកូរ៉េខាងត្បូងចែករំលែកជាមួយអាមេរិកមានប្រមាណ ៩៦០ ពាន់លានវ៉ុន (ស្មើនឹង ៨៥១ ដុល្លាអាមេរិក)។ រដ្ឋាភិបាលអាមេរិកបានអំពាវនាវឱ្យប្រទេសកូរ៉េខាងត្បូងបង្កើនកញ្ចប់រួមវិភាគទានដល់ USFK ក៏ប៉ុន្តែរដ្ឋអំណាច់របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មិនបានទទួលយកសំណើនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ