កូរ៉េខាងត្បូងនិងអាមេរិកបន្តធ្វើសមយុទ្ធរួមក្រោយពីអូឡាំពិក

(VOVWORLD) -នាថ្ងៃទី ២៦ មករា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថា សមយុទ្ធយោធានានារវាងកូរ៉េខាងត្បូង និងអាមេរិកនឹងបន្តប្រព្រឹត្តិទៅ ក្រោយពីអូឡាំពិក និងប៉ារ៉ាឡាំពិករដូររងារ Pyeongchang ២០១៨។
កូរ៉េខាងត្បូងនិងអាមេរិកបន្តធ្វើសមយុទ្ធរួមក្រោយពីអូឡាំពិក - ảnh 1កូរ៉េខាងត្បូងនិងអាមេរិកបន្តធ្វើសមយុទ្ធរួមក្រោយពីអូឡាំពិក 

ក្នុងការឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានសារព័ត៌មាននោះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Choi Hyun-soo បានលើកច្បាស់ថា នាបច្ចុប្បន្នមិនអាចប្រកាសពេលវេលា និងទ្រង់ទ្រាយនៃសមយុទ្ធរួមនោះទេ ប៉ុន្តែវានឹងប្រព្រឹត្តិទៅក្រោយពីពេលបញ្ចប់អូឡាំពិក។ លោក Choi Hyun-soo ក៏បានអះអាងថា សមយុទ្ធនានាក្នុងឆ្នាំនេះគឺដូចនឹងឆ្នាំមុនៗ។ ទោះជាយ៉ាងណាក៏ដោយ មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ផ្សេងទៀតបានឲ្យដឹងថាទ្រង់ទ្រាយសមយុទ្ធរួមនេះនៅមិនទាន់បានសម្រេច
ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ