កូរ៉េខាងត្បូងនិងអាមេរិកយល់ព្រមរក្សាកិច្ចសហការស្តីពីស្ថានភាពនៅប្រទេសកូរ៉េខាងជើង

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-Wha នាថ្ងៃទី១៤ ខែសីហា មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Mike Pompeo  ស្តីពីស្ថានភាពនៅលើឧបទី្វបកូរ៉េ។
កូរ៉េខាងត្បូងនិងអាមេរិកយល់ព្រមរក្សាកិច្ចសហការស្តីពីស្ថានភាពនៅប្រទេសកូរ៉េខាងជើង - ảnh 1 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-Wha (ខាងឆ្វេង) និងសមភាគីអាមេរិកលោក Mike Pompeo 

ក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានយល់ព្រមរក្សាកិច្ច សហការយ៉ាងជិតស្និទ្ធដោយឆ្ពោះទៅគោលដៅរំលាយនុយក្លេអ៊ែរ និងស្ថាបនា សន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ លោកស្រី Kang Kyung-Wha ក៏បានជូន ដំណឹងដល់ លោក Mike Pompeo  អំពីលទ្ធផលនៃកិច្ចចរចារជាន់ខ្ពស់អន្តរកូរ៉េ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ខែសីហានៅភូមិផ្អាកបាញ់ប៉ានមុន ហ្សូម (Panmunjom)។ ក្រោយពីជំនួបនេះ ប្រទេសកូរ៉េទាំងពីរយល់ព្រមរៀបចំឡើង កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in និង ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un នៅខែកញ្ញាខាងមុខនៅទីក្រុងព្យុងយ៉ាង។ ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ មន្ត្រីមួយរូបនៃក្រសួងបង្រូបបង្រួមជាតិកូរ៉េខាងត្បូង នាថ្ងៃទី១៤ខែសីហា បានឲ្យដឹងថា ទីក្រុងសេអ៊ូលនឹងចាត់បញ្ជូន ក្រុមការងារមួយទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យការងាររៀបចំព្រឹត្តិការណ៍ជួបជុំគ្រួសារដែលព្រាត់ប្រាស់ពីគ្នាក្នុងសង្គ្រាមកូរ៉េ  (1950-1953)នាពេលខាងមុខ។ ព្រឹត្តិការជួបជុំគ្រួសាររាត់ប្រាស់ពីគ្នានេះនឹងរៀប ចំឡើងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ខែសីហា ដោយមានការចូលរួមពីមនុស្សចំនួន ១០០នាក់នៃភាគីនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ