កូរ៉េខាងត្បូងនិងអាមេរិករៀបចំផែនការប្រជុំសំដៅទប់ទល់នឹងស.ប.បកូរ៉េ

កូរ៉េខាងត្បូងនិងអាមេរិករៀបចំផែនការប្រជុំសំដៅទប់ទល់នឹងស.ប.បកូរ៉េ - ảnh 1
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se (រូបថត៖AFP)

(VOVworld) - រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se នាថ្ងៃទី២៨
 សីហា ប្រកាសថា លោកនិងរដ្ឋមន្រ្តីការពារជាតិលោក Han Min-koo គ្រោងនឹងទៅ
កាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក នាខែតុលាខាងមុខដើម្បីជួបពិភាគ្សាជា
មួយសមភាគីប្រទេសម្ចាស់ផ្ទះ អំពីវិធានការទប់ទល់នឹងការគំរាមកំហែងដែល កាន់
តែកើនឡើងពីស.ប.បកូរ៉េ។លោក Yun Byung-se ឲ្យដឹងថា នៅជំនួបនេះ ភាគីទាំង
ពីរនឹងពិភាគ្សាអំពីវិធានការលំអិតដើម្បីទប់ស្កាត់ស.ប.បកូរ៉េអភិវឌ្ឍន៍ មហិច្ឆតាអំពី
នុយក្លេអ៊ែរនិងកាំជ្រួច។កូរ៉េខាងត្បូងនឹងសហប្រតិបតិ្តការជាមួយ អ.ស.បនិង
សម្ព័ន្ធមិត្ត ដើម្បីបង្ខំឲ្យស.ប.បកូរ៉េយល់ច្បាស់អំពីផលវិបាក ប្រសិន បើប្រទេស
នេះរក្សាការប្ដេជ្ញាចិត្តអភិវឌ្ឍន៍នុយក្លេអ៊ែរនិងកាំជ្រួចផងដែរនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ