កូរ៉េខាងត្បូងនិងអាមេរិកអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងសម្ព័ន្ធមិត្តដ៏រឹងមាំ

(VOVWORLD) - ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាង ត្បូងលោក Chung Eui-yong បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់កូរ៉េ ខាងត្បូងចំពោះទំនាក់ទំនងសម្ព័ន្ធមិត្តដ៏រឹងមាំជាមួយអាមេរិក។
កូរ៉េខាងត្បូងនិងអាមេរិកអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងសម្ព័ន្ធមិត្តដ៏រឹងមាំ - ảnh 1 ប្រធានគណៈកម្មាធិការកងកម្លាំងសភាជាន់ទាបអាមេរិកលោក Mac Thornberry (ឆ្វេង)ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៩ ឧសភា ក្នុងជំនួបសន្ទនាជាមួយប្រធានគណៈកម្មា ធិការកងកម្លាំងសភាជាន់ទាបអាមេរិកលោក Mac Thornberry ដែលកំពុង បំពេញទស្សនកិច្ចនៅក្រុងសេអ៊ូលនោះ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាង ត្បូងលោក Chung Eui-yong បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់កូរ៉េ ខាងត្បូងចំពោះទំនាក់ទំនងសម្ព័ន្ធមិត្តដ៏រឹងមាំជាមួយអាមេរិក។រីឯខ្លួនវិញ លោក Thornberry ក៏បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់រដ្ឋសភាអាមេរិកចំពោះ ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយកូរ៉េខាងត្បូង ព្រមទាំងសំដែងគោលបំណងចង់ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាចរបស់ប្រធានាធិបតីថ្មីលោក Moon Jae-in ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ