កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS


កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS  - ảnh 1
កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS (Image: VNA)


(VOVworld) – នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូងនិងសមាជិកសមាជិ
ការ សភាគណៈបក្សកាន់អំណាច Saenuri នៅរដ្ឋសភាបានឯកភាពអំពីផែនការ ប៉ែកកញ្ចប់ប្រាក់មានតំលៃ ១៥ លានលាន won (ស្មើនឹង ១៣,៥ ពាន់លាន
ដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចជាតិដែលកំពុងរងឥទ្ធិពលដ៏
ធ្ងន់ធ្ងរដោយអាសន្នរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS)។ ផែនការនេះនឹង
ត្រូវបានដាក់ជូនឡើងរដ្ឋសភា នាថ្ងៃទី ៦ កក្កដា ដើម្បី ពិនិត្យមើលនិងអនុម័ត
នៅសម័យប្រជុំថ្ងៃទី ២០ កក្កដា ខាងមុខ។ បណ្ដាមន្ត្រីបានឲ្យដឹងថា៖ អាសន្នរោគ
MERS បានធ្វើឲ្យចំណាយរបស់ប្រជាពលរដ្ឋថយចុះយ៉ាងខ្លាំង ហើយជះឥទ្ធិពល
ធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងជាពិសេសគឺផ្នែកទសេចរណ៍។ កញ្ចប់ប្រាក់នេះត្រូវប្រើប្រាស់ភាគច្រើនក្នុងការ​បង្ការប្រឆាំងនឹងអាសន្នរោគ
MERS តាមរយៈការផ្តល់ជំនួយឧបត្ថម្ភបណ្ដាមន្ទីពេទ្យដែលទទួលបានរង
ឥទ្ធិពលដោយចំនួនអ្នកជំងឺមកពិនិត្យព្យាបាលថយចុះក៏ដូចជាកសាងបន្ទប់អ្នក
ជំងឺឆ្លង MERS ជាបន្ថែម ផងដែរ។

ក្នុងសេចក្តីប្រកាសថ្មីបំផុត ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ថ្ងៃទី
១ កក្កដា ជាថ្ងៃទី ៤ ជាបន្តបន្ទាប់ដែលប្រទេសនេះមិនរយើងករណីឆ្លង មេរោគ
MERS ណាមួយឡើយ។ នេះគឺជាសញ្ញាសឲ្យឃើញថា៖ អសន្នរោគនេះកំពុង
មាននិន្នាការបន្ធូស្រាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ