កូរ៉េខាងត្បូងបង្កើតក្រុមទទួលបន្ទុកឯកទេសពិសេសអំពីបញ្ហានៅមណ្ឌលឧស្សាហកម្ម Keasong

(VOVworld) – នាថ្ងៃទី ២៩ មេសា រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះ
បានបង្កើតក្រុមទទួលបន្ទុកឯកទេសពិសេសដើម្បីជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្ម
របស់កូរ៉េខាងត្បូងនៅមណ្ឌលឧស្សាហកម្មរួម Kaesong។ តាមសេក្តីប្រកាសសារព័ត៌
មាននៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង (PMO) បានឲ្យដឹងថា៖ ក្រុមទទួលបន្ទុក
ឯកទេសពិសេសនេះនឹងវាយតំលៃរាល់ខូចខាត់ ដែលអង្គភាពអាជីវកម្មនៃប្រទេសនេះ
ត្រូវរងឥទ្ធពល បន្ទាប់ពី មណ្ឌលឧស្សាហកម្ម Kaesong បញ្ឈប់សកម្មភាព ព្រមទាំង នាំចេញវិធានការជួយឧបត្ថម្ភចាំបាច់”។ ក្នុងកិច្ចប្រជុំលើក ដំបូងរបស់ក្រុមទទួលបន្ទុក
ឯកទេសនេះ នាថ្ងៃទី ២៩ មេសា បណ្ដាតំណាងនឹងប្រមូលផ្តុំពិភាក្សាអំពីរាល់វិធានការ
ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម។ ក្នុងនោះ រួមមាន ការពន្យាពេលបណ្ដាខ្ទង់បំណុពីមូល
និធិសហប្រតិបត្តិការអន្តរកូរ៉េ។ ក្រៅពីនោះ ក្រុមទទួលបន្ទុកឯកទេសក៏បាននាំចេញ
ដំណោះស្រ័យមានប្រសិទ្ធភាពសំដៅកាត់បន្ថយផលវិបាក់សំរាប់បណ្ដាអង្គភាពអាជី
វកម្មនៅមណ្ឌលឧស្សារហកម្ម Kaesong ផងដែរ៕

កូរ៉េខាងត្បូងបង្កើតក្រុមទទួលបន្ទុកឯកទេសពិសេសអំពីបញ្ហានៅមណ្ឌលឧស្សាហកម្ម Keasong - ảnh 1
រដ្ឋាភិបាលកូរ៉េខាងត្បូងបង្កើតក្រុមទទួលបន្ទុកឯកទេសពិសេសដើម្បីជួយឧបត្ថម្ភបណ្ដាអង្គភាព
អាជីវកម្មរបស់កូរ៉េខាងត្បូងនៅមណ្ឌលឧស្សាហកម្មរួម Kaesong។
(Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ