កូរ៉េខាងត្បូងបញ្ជាក់ថាស.ប.បកូរ៉េបានបាញ់កាំជ្រួចដីអាកាស

កូរ៉េខាងត្បូងបញ្ជាក់ថាស.ប.បកូរ៉េបានបាញ់កាំជ្រួចដីអាកាស - ảnh 1
ស.ប.បកូរ៉េបាញ់កាំជ្រួចដីអាកាស (រូបថត៖KCNA)

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន Xinhua ថា ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធ
ភាពយោធាកូរ៉េខាងត្បូង (JCS) បានបញ្ជាក់ថា វត្ថុដែលស.ប.បកូរ៉េបាញ់ចេញទៅ
តំបន់សមុទ្រប៉ែកខាងកើតប្រទេសនេះនាថ្ងៃទី១ មេសា គឺកាំជ្រួច ដីអាកាស។JCS
បានឲ្យដឹងថា ស.ប.បកូរ៉េបានបាញ់កាំជ្រួចមីស៊ីលដីអាកាសនាវេលា ម៉ោង១២និង
៤៥នាទីតាមម៉ោងតំបន់ពីតំបន់ប៉ែកខាងកើតជិតឆ្នេរសមុទ្រ Seondeok នៅខេត្ត
Hamgyeong ប៉ែកឦសានស.ប.បកូរ៉ែ។កាំជ្រួចនេះ បានហោះក្នុងរយៈចម្ងាយ១០០
គីឡូម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ