កូរ៉េខាងត្បូងបាញ់ព្រមាននាវារបស់ស.ប.បកូរ៉េដោយឆ្លងកាត់ព្រំដែននៅសមុទ្រ

កូរ៉េខាងត្បូងបាញ់ព្រមាននាវារបស់ស.ប.បកូរ៉េដោយឆ្លងកាត់ព្រំដែននៅសមុទ្រ - ảnh 1
កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធ (រូបថត៖AFP/TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មន Yonhap បានផ្សាយថា នាថ្ងៃទី២៧ ឧសភា នាវា
ចំនួន២គ្រឿងរបស់ស.ប.បកូរ៉េបានឆ្លងកាត់ខ្សែព្រំដែននៅតំបន់សមុទ្រខាងលិចក្នុង
កាលៈទេសៈដែលភាពតានតឹងរវាងកូរ៉េទាំងពីរភាគមិនទាន់បានដោះស្រាយនៅ
ឡើយ។ក្រុមប្រឹក្សាសេនាធិការយោធាកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កងទ័ព
ជើងទឹកប្រទេសនេះបានបាញ់ព្រមាននៅពេលនាវានេសាទនិងនាវាល្បាតរបស់
ស.ប.បកូរ៉េឆ្លង់កាត់ខ្សែព្រំដែននៅសមុទ្រលឿងនាព្រឹកថ្ងៃទី២៧ ឧសភា។JCS បាន
ឲ្យដឹងថែមទៀតថា នាវាចំនួន២គ្រឿងពោលខាងលើបានវិល ត្រឡប់ទៅតំបន់
សមុទ្រខាងជើងវិញបន្ទាប់ពីការបាញ់ព្រមាននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ