កូរ៉េខាងត្បូងប្តេជ្ញាចិត្តរួមជាមួយកូរ៉េខាងជើងទទួលរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ ២០២៣

(VOVWORLD) -ប្រធានាធិបតី លោកMoon Jae-in បានរំលឹកអំពី ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ Pyeongchang ឆ្នាំ ២០១៨ នៅពេលដែលប្រទេសកូរ៉េទាំងពីរបានចូលរួមហើយបន្ទាប់មកទំនាក់ទំនងទ្វេភាគីបានកត់សំគាល់នូវសញ្ញាដ៏កក់ក្តៅជាច្រើន។
កូរ៉េខាងត្បូងប្តេជ្ញាចិត្តរួមជាមួយកូរ៉េខាងជើងទទួលរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ ២០២៣ - ảnh 1 ប្រធានាធិបតី លោក Moon Jae-in អញ្ជើញថ្លែងបើកការប្រកួតកីឡាជាតិលើកទី ១០០ របស់ប្រទេសកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកក្នុងកិច្ចសហការជាមួយកូរ៉េខាងជើង ដើម្បី ទទួលរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ ២០២៣ ។

ក្នុងសុន្ទរកថាបើកការប្រកួតកីឡាជាតិលើកទី ១០០ របស់ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី ៤ ខែតុលា នៅទីក្រុងសេអ៊ូល ប្រធានាធិបតី លោក Moon Jae-in បានសង្កត់ធ្ងន់ថា វិស័យកីឡារឹតបន្តឹងទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ នៃឧបទ្វីបកូរ៉េ បើទោះបីជាពេលនេះទំនាក់ទំនងទ្វេភាគីនៅតែតានតានតឹងក៏ដោយ។ ប្រធានាធិបតី លោកMoon Jae-in បានរំលឹកអំពី ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ Pyeongchang ឆ្នាំ ២០១៨ នៅពេលដែលប្រទេសកូរ៉េទាំងពីរបានចូលរួមហើយបន្ទាប់មកទំនាក់ទំនងទ្វេភាគីបានកត់សំគាល់នូវសញ្ញាដ៏កក់ក្តៅជាច្រើន។

ប្រធានាធិបតី លោក Moon Jae-in សង្ឃឹមថា ការដែលប្រទេសកូរ៉េទាំងពីរបានទទួលរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងបើកសករាជថ្មីប្រកបដោយវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ