កូរ៉េខាងត្បូងបានបញ្ជាក់ថា វៀតណាមជាដៃគូសហប្រតិបត្តិការសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី

(VOVWORLD) - ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug បានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតដែលបានមកទទួលយកបេសកកម្មនេះក្នុងបរិបទនៃទំនាក់ទំនង រវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ 
កូរ៉េខាងត្បូងបានបញ្ជាក់ថា វៀតណាមជាដៃគូសហប្រតិបត្តិការសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី - ảnh 1 ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tung (រូបថត៖ TTXVN)

ថ្លែងនៅពេលទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tung នារសៀលថ្ងៃទី ២២ ខែតុលានៅទីស្នាក់ការរដ្ឋសភាកូរ៉េខាងត្បូង នៅទីក្រុង សេអ៊ូល ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug បានអះអាងថាវៀតណាមជាដៃគូនៃកិច្ចសហប្រតិបត្តិការស្នូល របស់កូរ៉េខាងត្បូងក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug បានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតដែលបានមកទទួលយកបេសកកម្មនេះក្នុងបរិបទនៃទំនាក់ទំនង រវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ លើគ្រប់វិស័យ។ លោក Park Byeong Seug មានបំណងចង់ទៅធ្វើទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះដែលជាប្រទេសអាស៊ីដំបូងបង្អស់ដែលលោកបានជ្រើសរើស ក្នុងនាមជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

ចំណែកឯ ឯកអគ្គរដ្ឋទូត Nguyen Vu Tung បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ជាពិសេសក្នុងបរិបទដែល វៀតណាមនិងបណ្តាប្រទេសដទៃទៀតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកូរ៉េខាងត្បូង កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរ ឆ្ពោះទៅរកខួបលើកទី ៣០ នៃទំនាក់ទំនងការទូត (២២ ធ្នូ ១៩៩២ - ២២ ធ្នូ ២០២២) នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ