កូរ៉េខាងត្បូងប្រកាសថា នឹងតបតវិញយ៉ាងខ្លាំងក្លាចំពោះស.ប.បកូរ៉េ

កូរ៉េខាងត្បូងប្រកាសថា នឹងតបតវិញយ៉ាងខ្លាំងក្លាចំពោះស.ប.បកូរ៉េ - ảnh 1
ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn
 (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី១ មិនា ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាង
ត្បូងលោក Hwang Kyo-ahn បានអញ្ជើញថ្លែងបទសន្ទរកថាក្នុងឱកាសរំលឹកខួប
លើកទី៩៨ទិវាចលនាឯករាជ្យ ក្នុងនោះលោកប្រកាសថា កូរ៉េខាងត្បូងនឹងមាន
សកម្មភាពដ៏ខ្លាំងក្លាដើម្បីទប់ទល់នឹងអំពើបង្ករឿងហេតុរបស់ស.ប.បកូរ៉េ ព្រមទាំង
សំដែងក្ដីសង្ឃឹមផ្សះផ្សាជាមួយជប៉ុន។លោក Hwang Kyo-ahn សង្កត់ធ្ងន់ថា នឹង
ដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះសកម្មភាពបង្ករឿងហេតុនិងគំរាមកំហែងណាក៏
ដោយរបស់ព្យុងយ៉ាង ហើយធ្វើឲ្យព្យុងយ៉ាងត្រូវផ្លាស់ប្ដូរគោលនយោបាយដោយ
ការអនុវត្តបទដាក់ទណ្ឌកម្មនិងសម្ពាធដ៏ខ្លាំងក្លាក្នុងនោះមាន សេចក្ដីសំរេចចិត្ត
របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ