កូរ៉េខាងត្បូងប្រកាសព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក

(VOVWORLD) - រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រកាន់ខ្ជាប់គោលការណ៍ស្នូលចំនួន ៩ ដើម្បីសម្រេចរួចរាល់ចក្ខុវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយផ្អែកលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការចំនួនបីគឺ៖ ការគ្របដណ្ដប់ ការជឿទុកចិត្ត និងទៅវិញទៅមក។
កូរ៉េខាងត្បូងប្រកាសព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក - ảnh 1វិមានប្រធានាធិបតីកូរ៉េខាងត្បូង (ប្រភព៖ Reuters)

នាថ្ងៃទី ២៨ ធ្នូ កូរ៉េខាងត្បូងបានប្រកាសព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដោយផ្តោតសំខាន់លើការជំរុញសេរីភាពសន្តិភាព និងវិបុលភាព តាមរយៈការបង្កើតសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ និងកិច្ចសហប្រតិបត្តិការស្ដីពីសិទ្ធិមនុស្ស។

យោងតាមរបាយការណ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រកាន់ខ្ជាប់គោលការណ៍ស្នូលចំនួន ៩ ដើម្បីសម្រេចរួចរាល់ចក្ខុវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយផ្អែកលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការចំនួនបីគឺ៖ ការគ្របដណ្ដប់ ការជឿទុកចិត្ត និងទៅវិញទៅមក។ គោលការណ៍ទាំងនេះរួមមាន៖ ការកសាងសណ្តាប់ធ្នាប់ក្នុងតំបន់ដោយផ្អែកលើបទដ្ឋាន និងច្បាប់; កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់នីតិរដ្ឋ និងសិទ្ធិមនុស្ស; ការពង្រឹងកិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយនុយក្លេអ៊ែរ និងការប្រឆាំងភេរវកម្មនៅទូទាំងតំបន់; ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងទូលំទូលាយ; ការកសាងបណ្តាញសន្តិសុខសេដ្ឋកិច្ច; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ និងបង្រួញគម្លាតឌីជីថល; ចូលរួម "ការទូតរួមវិភាគទាន" តាមរយៈទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សមស្រប និងលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ