ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ទទួលជួបដៃគូជប៉ុន

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន ចូលរួមសន្និសីទ អនាគតអាស៊ីលើកទី ២៩ នាថ្ងៃទី ២៥ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានទទួលជួបដៃគូជប៉ុនមួយចំនួន។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ទទួលជួបដៃគូជប៉ុន - ảnh 1ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai ទទួលជួបអភិបាលខេត្ត Gunma លោក Yamamoto Ichita។ (រូបថត៖ VOV Tokyo)
ទទួលជួបអភិបាលខេត្ត Gunma លោក Yamamoto Ichita ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិបត្តិ ការរវាងមូលដ្ឋាននៃប្រទេសទាំងពីរនៅពេលដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងជាង ១០០ គូ ហើយកិច្ចសហប្រតិបត្តិការមូលដ្ឋានគឺជាសសរស្តម្ភមួយដ៏សំខាន់ ដែល ចាំបាច់ត្រូវជំរុញខ្លាំង។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរខេត្ត Gunma បន្តយកចិត្តទុកដាក់ជំរុញអង្គភាពអាជីវកម្មរបស់ខេត្ត មកបណ្តាក់ទុនបន្ថែមទៀតនៅ វៀតណាមលើវិស័យដូចជា៖ ផលិតកម្ម កែច្នៃ កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ក៏ដូចជាយកចិត្តទុកដាក់ និងជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមជិត ១៥ ពាន់នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងខេត្តផងដែរ។
រីឯខ្លួនវិញ លោកអភិបាលខេត្ត Yamamoto Ichita បានវាយតំលៃខ្ពស់ចំពោះការ រួមវិភាគទារបស់សហគមន៍ជនវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Gunma និងការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាង Gunma និងវៀតណាម។ លោកអភិបាលខេត្ត Yamamoto Ichita បានអះអាងថា នឹងជំរុញយ៉ាងសកម្មនូវការ អនុវត្តការសន្យា អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិ បត្តិការ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Gunma ជាមួយបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសវៀតណាម។ តាមផែនការ អភិបាលខេត្ត Gunma នឹងដឹកនាំគណៈប្រតិភូធុរកិច្ចមកបំពេញទស្សនកិច្ចនៅវៀត ណាមក្នុងឆ្នាំនេះ ដើម្បីជំរុញការវិនិយោគបន្ថែមទៀតរបស់អង្គភាពអាជីវកម្មខេត្ត Gunma ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថល។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ទទួលជួបដៃគូជប៉ុន - ảnh 2លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបអគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Idemitsu  លោក Sakai Noriaki។ (រូបថត៖ VOV Tokyo)
ក្នុងជំនួបជាមួយអគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Idemitsu  លោក Sakai Noriaki លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រឹង និងពង្រីកសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យផ្លាស់ ប្តូរថាមពល; ពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្ទេរបច្ចេកវិទ្យា ជួយអង្គភាពអាជីវកម្ម វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ