កូរ៉េខាងត្បូងផ្អាកជាបណ្តោះអាសន្នការដាក់ពង្រាយប្រព័ន្ធ THAAD

(VOVWORLD) - មន្ត្រីមួយរូបនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី ៧ មិថុនា បានឲ្យដឹងថា៖ ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយ ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកប្រចាំនៅកូរ៉េខាងត្បូងត្រូវបាន ផ្អាកជាបណ្តោះអាសន្ននាពេលនេះដល់ពេលណាមានរបាយការណ៍អំពីការវាយ តំលៃឥទ្ធិពលនៃប្រព័ន្ធនេះទៅលើបរិស្ថានតាមសារាចរណ៍របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in។ 
កូរ៉េខាងត្បូងផ្អាកជាបណ្តោះអាសន្នការដាក់ពង្រាយប្រព័ន្ធ THAAD  - ảnh 1 កូរ៉េខាងត្បូងផ្អាកជាបណ្តោះអាសន្នការដាក់ពង្រាយប្រព័ន្ធ THAAD 

(VOVworld) – មន្ត្រីមួយរូបនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី ៧ មិថុនា បានឲ្យដឹងថា៖ ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយ ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកប្រចាំនៅកូរ៉េខាងត្បូងត្រូវបាន ផ្អាកជាបណ្តោះអាសន្ននាពេលនេះដល់ពេលណាមានរបាយការណ៍អំពីការវាយ តំលៃឥទ្ធិពលនៃប្រព័ន្ធនេះទៅលើបរិស្ថានតាមសារាចរណ៍របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in។ តាមមន្ត្រីរូបនេះថា៖ ការវាយតំលៃការជះឥទ្ធិ ពលខាងបរិស្ថានអាចអូសបន្លាយអស់ ១ ឆ្នាំ ដោយសារ ការវាយតំលៃដូចគ្នា ចំពោះការដាក់ពង្រាយ THAAD នៅកោះ Guam អស់រយៈពោល ២៣ ខែទៅ ហើយ។ នាបច្ចុប្បន្ន ជើងទម្រកាំជ្រួចចំនួន ២ ក្នុងចំណោមជើងទម្រនៃប្រព័ន្ធ THAAD ទាំង ៦ ត្រូវបានដាក់ពង្រាយ។ មុននោះ នាថ្ងៃទី ៥ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចេញបទបញ្ជាដែលស្នើឲ្យស្រាវជ្រាវដ៏លំអិតការជះឥទ្ធិពលរបស់ THAAD ទៅលើបរិស្ថាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ