កូរ៉េខាងត្បូងមានក្ដីសង្ឃឹមថាជំនួបកំពូលរវាងអាម៉េរិក ជាមួយកូរ៉េខាងជើងនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ

(VOVWORLD) -នាថ្ងៃទី ៥ មិថុនា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានអបអរសាទរចំពោះជំនួបនាពេលខាងមុខ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក ព្រមទាំងសម្ដែងក្ដីសង្ឈឹមថាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ 
កូរ៉េខាងត្បូងមានក្ដីសង្ឃឹមថាជំនួបកំពូលរវាងអាម៉េរិក ជាមួយកូរ៉េខាងជើងនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយបន្ទាប់ពីសេតវិមានជូនដំណឹងអំពីជំនួបកំពូលរវាងអាមេរិក ជាមួយ ស.ប.ប.ក នឹងចាប់ផ្ដើមនាវេលាម៉ោង ៩ នាថ្ងៃទី ១២ មិថុនាខាងមុខនៅសិង្ហបរីនោះ កូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថានឹងបន្តស្វែងរកវិធីសាស្ត្រជាផ្លូវការដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ។

នាថ្ងៃដដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើឲ្យ ស.ប.ប.ក ធានាអភ័យឯកសិទ្ធិការទូតសម្រាប់មន្ត្រីកូរ៉េខាងត្បូង ដែលបំពេញការងារនៅការិយាសល័យទាក់ទងអន្តរកូរ៉េ ដែលត្រូវបានភាគីទាំងពីរឯកភាពបង្កើតឡើងកាលពីសប្ដាហ៍មុននៅមណ្ឌលឧស្សាហកម្ម Kaesong។

នាថ្ងៃទី ៥ មិថុនា ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសខ្លួនបានចាប់ផ្ដើមកិច្ចការត្រៀមរៀបចំខាងគតិយុត្ត សំដៅត្រៀមរៀបចំលទ្ធភាពតភ្ជាប់ឡើងវិញកិច្ចសហប្រតិបត្តិការជាមួយ ស.ប.ប.កផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ