កូរ៉េខាងត្បូងសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVWORLD) - កិច្ចសហប្រតិបត្តិការអន្តរជាតិដើរតួនាទីដ៏សែនសំខាន់ក្នុងការខំ ប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនិងកែលំអទំនាក់ទំនងអន្តរកូរ៉េ។ 
កូរ៉េខាងត្បូងសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1 រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myong-gyon 


(VOVworld) – កិច្ចសហប្រតិបត្តិការអន្តរជាតិដើរតួនាទីដ៏សែនសំខាន់ក្នុងការខំ ប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនិងកែលំអទំនាក់ទំនងអន្តរកូរ៉េ។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myong-gyon បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងជំនួបនាថ្ងៃទី ១៦ មិនាជាមួយបេសកជន ពិសេសជួរមុខនៃសហភាពអឺរ៉ុប (EU) លោក Michael Reitere ដែលកំពុងមាន ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ជំនួបនេះបានប្រព្រឹត្តទៅមុនពេលជំនួប កំពូលអន្តរកូរ៉េនាខែមេសានិងជំនួបកំពូលអាមេរិក-ស.ប.ប.ក. នាខែ ឧសភា ខាងមុខ។ នាថ្ងៃដដែល ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោកស្រី Kang Kyung-hwa នឹងជួបធ្វើការទ្វេភាគី ជាមួយសមភាគីជប៉ុន លោក Taro Kono នៅវ៉ាស៊ីនតោន អាមេរិក នាថ្ងៃទី ១៧ មិនា។ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ