កូរ៉េខាងត្បូងសន្យាដំណោះស្រាយការទូតសំដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៥ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាសថា៖ ប្រទេសនេះនឹងបង្កើនការខំប្រឹងប្រែងការទូតសំដៅដោះ ស្រាយបញ្ហានុយក្លេអ៊ែរនិងកាំជ្រួចរបស់ ស.ប.ប.ក. ដោយសន្តិវិធី ព្រមទាំង សន្យាទប់ស្កាត់សង្គ្រាមផ្ទុះឡើងលើឧបទ្វីបកូរ៉េ។ 
កូរ៉េខាងត្បូងសន្យាដំណោះស្រាយការទូតសំដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1 កូរ៉េខាងត្បូងសន្យាដំណោះស្រាយការទូតសំដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVworld) – នាថ្ងៃទី ១៥ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាសថា៖ ប្រទេសនេះនឹងបង្កើនការខំប្រឹងប្រែងការទូតសំដៅដោះ ស្រាយបញ្ហានុយក្លេអ៊ែរនិងកាំជ្រួចរបស់ ស.ប.ប.ក. ដោយសន្តិវិធី ព្រមទាំង សន្យាទប់ស្កាត់សង្គ្រាមផ្ទុះឡើងលើឧបទ្វីបកូរ៉េ។ ថ្លែងមតិក្នុងពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី ៧១ ទិវារួចផុតពីរបបរហ្វាស្សីសជប៉ុន ថ្នាក់ដឹកនាំកូរ៉េ ខាងត្បូងបានសង្កត់ធ្ងន់ថា៖ ទង្វើយោធាលើឧបទ្វីបកូរ៉េអាចសម្រេចបានដោយ កូរ៉េខាងត្បូងតែប៉ុណ្ណោះ ហើយគ្មានប្រទេសណាអាចដំណើរការទង្វើយោធាដែល គ្មានការស្រុះចិត្តគំនិតរបស់កូរ៉េខាងត្បូងឡើយ។ នាថ្ងៃដដែល ក្នុងការចរចារតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីអាមេរិក លោក Donald Trump ភាគីទាំងពីរបានឯកភាពផ្តល់អាទិភាពជួរមុខគឺទប់ស្កាត់ ការបាញ់កាំជ្រួចជាបន្តរបស់កូរ៉េខាងជើង។ គាំទ្របណ្ដាការខំប្រឹងប្រែងការទូត ដោះស្រាយភាពតានតឹងនៅអាស៊ីបូព៌ារ នាថ្ងៃទី ១៤ សីហា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវដោះស្រាយវិបត្តិលើឧបទ្វីបកូរ៉េដោយ ការចាប់ផ្តើមឡើងវិញការចរចារ ៦ ភាគីអំពីកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង ដែលត្រូវបានផ្អាក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ