នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឲ្យ Samsung ចាត់ទុកវៀតណាមជាមូលដ្ឋានផលិតកម្ម និងនាំចេញយុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុន

(VOVWORLD) - នារសៀលថ្ងៃនេះ (៩ ឧសភា) នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន Samsung (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឲ្យ Samsung ចាត់ទុកវៀតណាមជាមូលដ្ឋានផលិតកម្ម និងនាំចេញយុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុន - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន Samsung (កូរ៉េខាងត្បូង) (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកែលំអបរិយាកាសវិនិយោគ ព្រមទាំងប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេសធ្វើសកម្មភាពផលិតកម្ម និងអាជីវកម្មរយៈពេលវែងនៅវៀតណាម ; បន្តរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងនានារបស់សម្ព័ន្ធក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម ដោយមានទស្សនៈ “ផលប្រយោជន៍រួម ចែករំលេកហានិភ័យ” និងក្នុងស្មារតី ៣ រួមគឺ៖ រួមគ្នាផ្ទៀងស្តាប់ និងយោគយល់; រួមគ្នាចែករំលែកចក្ខុវិស័យសម្រាប់សកម្មភាព; រួមគ្នាធ្វើការ រួមគ្នាឈ្នះ រួមគ្នាទទួលផល និងរួមគ្នាអភិវឌ្ឍ។ វៀតណាមកំពុងអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួនបី ដោយហេតុនេះជួយកាត់បន្ថយការចំណាយ និងបង្កើនការប្រកួតប្រជែងផលិតផល។

ជាការឆ្លើយតប អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung លោក Park Hark Kyu បាននិយាយថា Samsung នឹងវិនិយោគលើការផលិត បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ធុរកិច្ចវៀតណាម ហើយគាំទ្រធុរកិច្ចវៀតណាមឱ្យចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ Samsung ព្រមទាំងមានបំណងចង់បន្តអភិវឌ្ឍន៍ រួមចំណែកដល់ការនាំចេញនាំចូលរបស់វៀតណាម និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ