កូរ៉េខាងត្បូងស្នើរមានជំនួបសន្ទនារវាងប្រទេសកូរ៉េទាំង២

កូរ៉េខាងត្បូងស្នើរមានជំនួបសន្ទនារវាងប្រទេសកូរ៉េទាំង២ - ảnh 1
ក្ដីសប្បាយរីករាយរបស់សមាជិកក្នុងគ្រួសារ១នៅឧបទ្វីបកូរ៉េនៅពេលបានជួបជុំគ្នា (រូបថត៖AP)


(VOVworld) - រដ្ឋមន្រ្តីក្រសួងឯកភាពកូរ៉េខាងត្បូងលោក Ryoo Kihl-jae នាថ្ងៃទី២៩
ធ្នូ បានឲ្យដឹងថា សេអ៊ូលបានស្នើរមានជំនួបសន្ទនាជាន់ខ្ពស់ជាមួយសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាខែ មករាឆ្នាំ២០១៥ អំពីបញ្ហាដែលភាគីទាំង២
យកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការជួបជុំគ្រួសារដែលព្រាត់ប្រាក់ដោយ
សង្គ្រាម។ថ្លែងមតិនៅក្នុងសន្និសីទកាសែត១ លោក Kihl-jae បានឲ្យដឹងថា គណៈ
កម្មាធិការត្រៀមរៀបចំសំរាប់ការឯកភាពឡើងវិញ​ (PCR) បាននាំចេញសំណើរ
នេះជាផ្លូវការជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េព្រមទាំង
សម្ដែងក្ដីសង្ឃឹមថា ព្យុងយ៉ាងនឹងឆ្លើយយ៉ាងវិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ