កូរ៉េខាងត្បូងអនុម័តលើ FTA ជាមួយវៀតណាម

កូរ៉េខាងត្បូងអនុម័តលើ FTA ជាមួយវៀតណាម - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំរេចការចរចារលើ FTA វៀតណាម-កូរ៉េខាងត្បូង
(រូបថត៖TTXVN)

(VOVworld) - រដ្ឋសភាកូរ៉េខាងត្បូងនាថ្ងៃទី៣០ វិច្ឆិកា បានអនុម័តលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម។តាមនោះ វៀតណាមនឹងលុបចោលពន្ធ
នាំចូលចំពោះផលិតផលជិត៩០%នាំចូលពីកូរ៉េខាងត្បូងក្នុងរយៈពេល១៥ឆ្នាំគិត
តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តន៍។ក៏ក្នុងដំណាក់កាលពោលខាងលើកូរ៉េ
ខាងត្បូងនឹងលុបចោលពន្ធនាំចូលចំពោះទំនិញ៩៥%នៃផលិតផល នាំចូលពីវៀត
ណាមផងដែរ។តាមកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងបានសន្យានឹង កាត់បន្ថយពន្ធ
បង្កឱកាសនាំចេញសំរាប់ក្រុមទំនិញកសិ-រុក្ខ-ជលផលជាប្រៀប ខ្លាំងរបស់វៀត
ណាមនិងទំនិញឧស្សាហកម្មមួយចំនួនទៀតផង។ជាមួយគ្នានោះ វៀតណាមបាន
សន្យានឹងកាត់បន្ថយពន្ធចំពោះវត្ថុធាតដើមកាត់ដេរ ស្បែកជើង គ្រឿងបន្លាស់រថ
យន្តនិងឧបករអេឡិចត្រូនិកនាំចូលពីកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ