កូរ៉េខាងត្បូងអំពាវនាវឱ្យមានកិច្ចពិភាក្សាអន្តរកូរ៉េ

(VOVWORLD) - ប្រទេសកូរ៉េទាំងពីរចាំបាច់ត្រូវកែលម្អទំនាក់ទំនង ហើយរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េឱ្យបានឆាប់ កាន់តែល្អ។
កូរ៉េខាងត្បូងអំពាវនាវឱ្យមានកិច្ចពិភាក្សាអន្តរកូរ៉េ - ảnh 1 ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Chung-in (រូបថត៖ TTXVN)

ទីប្រឹក្សាសន្តិសុខពិសេស របស់ប្រធា នាធិបតីកូរ៉េខាងត្បូងលោក Moon Chung-in បានអំពាវនាវឱ្យកូរ៉េខាងជើងតភ្ជាប់កិច្ចសន្ទនាអន្តរកូវ៉េឡើងវិញ មុនពេលរដ្ឋបាលថ្មីរបស់ អាមេរិកចាប់ផ្ដើមដំណើរការ ក្រោយការបោះ ឆ្នោតប្រធានាធិបតី នាថ្ងៃទី ៣ ខែ វិច្ឆិកាខាងមុខ។ មន្ត្រីកូរ៉េខាងត្បូងបានលើកសំណើរនេះកាលពីថ្ងៃទី ២៧ ខែតុលា នៅវេទិកាសន្តិភាពកូរ៉េខាងត្បូង - ចិន - ជប៉ុន។ យោងតាមលោក Moon Chung-in ថា ប្រទេសកូរ៉េទាំងពីរចាំបាច់ត្រូវកែលម្អទំនាក់ទំនង ហើយរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េឱ្យបានឆាប់ កាន់តែល្អ។ មន្ត្រីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការហើយចាត់ទុកថានេះគឺជាផ្នែកមួយនៃដំណើរការរំសាយអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ