កូរ៉េខាងត្បូងអំពាវនាវឲ្យកូរ៉េខាងជើងត្រឡប់មកតុចរចារទ្វេភាគី

កូរ៉េខាងត្បូងអំពាវនាវឲ្យកូរ៉េខាងជើងត្រឡប់មកតុចរចារទ្វេភាគី - ảnh 1
តំណាងនៃប្រទេសកូរ៉េទាំងពីរភាគនៅជំនួបចរចារនៅ Kaesong នាថ្ងៃទី១១ ធ្នូ កន្លងទៅ
(រូបថត៖AFP/TTXVN)

(VOVworld) - អ្នកនាំពាក្យនៃក្រសួងឯកភាពកូរ៉េខាងត្បូងលោក Jeong Joon-hee
បានអំពាវនាវឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រឡប់មកតុចរចារ
ទ្វេភាគីសំដៅដោះស្រាយបញ្ហានៅសេសសល់នានារវាងភាគីទាំងពីរ។ថ្លែងមតិ
នៅសន្និសីទកាសែតនាថ្ងៃទី១៤ ធ្នូ លោក Jeong Joon-hee បានសំដែង សេចក្ដី
សង្ឃឹមថា ព្យុងយ៉ាងនឹងគោរពស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរទទួល
បានកាលពីខែសីហាឆ្នាំ២០១៥កន្លងទៅ និងបញ្ជាក់នូវគោលបំណងកែលំអរ
ទំនាក់ទំនងរវាងភាគីទាំងពីរតាមរយៈការអនុវត្តន៍កិច្ចព្រមព្រៀងពោលខាងលើ
និងដំណើរការជំនួបចរចារជាបន្ត។តាមលោក Jeong Joon-hee ថា គោលនយោ
បាយជាសារវ័ន្តនៃកូរ៉េខាងត្បូងស្ដីអំពីការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរកូរ៉េនិងបង្កើត
គ្រឹះស្ថានសំរាប់ឯកភាពសន្តិភាពនៅឧបទ្វីបកូរ៉េ មិនមានការផ្លាស់ប្ដូរណាឡើយ
 ដែលនៅតែជារៀបចំការសន្ទនាបើកចំហរជាមួយកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ