កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនឯកភាពលើការបង្កើនសម្ពាធប្រឆាំងស.ប.បកូរ៉េ

កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនឯកភាពលើការបង្កើនសម្ពាធប្រឆាំងស.ប.បកូរ៉េ - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសរបស់ជប៉ុន អាមាេរិក និងកូរ៉េខាងត្បូងនៅសន្និសីទកាសែត
(រូបថត៖EPA/ TTXVN)

(VOVworld) - នៅជំនួបពិគ្រោះយោបល់ត្រីភាគីថ្នាក់អនុរដ្ឋមន្រ្តីការបរទេសរវាង
កូរ៉េខាងត្បូង អាមេរិកនិងជប៉ុន នាថ្ងៃទី៥ មករា នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក
 តំណាងនៃប្រទេសទាំងបីបានឯកភាពលើការជំរុញការខំប្រឹងប្រែងរួមសំដៅបង្កើន
សម្ពាធប្រឆាំងស.ប.បកូរ៉េ ក្រោយពីព្យុងយ៉ាងប្រកាសថា ប្រទេស នេះជិតសំរេចការ
សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ។ថ្លែងមតិនៅសន្និសីទ កាសែតបន្ទាប់ពីជំនួប
ជាមួយសមភាគីលោក Antony Blinken របស់អាមេរិក និងលោក Shinsuke Sugiyama
 របស់ជ៉ុន អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Lim Sung-nam សង្កត់ធ្ងន់ថា
 ប្រទេសទាំងបីឯកភាពលើការបង្កើនថែម ទៀតនូវការខំប្រឹងប្រែងរួមសំដៅបង្ខំឲ្យ
ស.ប.បកូរ៉េមិនមានជម្រើសណាផ្សេងក្រៅពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ប្រទេសទាំងបីពោលខាងលើនឹងសហ ប្រតិបត្តិការជាមួយដៃគូដទៃលើពិភពលោក
ដើម្បីអនុវត្តន៍យ៉ាងពេញលេញនូវ បទដាក់ទណ្ឌកម្មរបស់អ.ស.បទៅលើស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ