កូរ៉េខាងត្បូង-អាមេរិកនិងជប៉ុនព្រមានព្យុងយ៉ាង

កូរ៉េខាងត្បូង-អាមេរិកនិងជប៉ុនព្រមានព្យុងយ៉ាង - ảnh 1
រូបថតៈ TTXVN


(VOVworld)-មន្ត្រីការទូតកូរ៉េខាងត្បូង អាមេរិកនិងជប៉ុន នាថ្ងៃទី១៩មេសា បាន
ព្រមានថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងត្រូវប្រឈមមុខនឹង ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងជាងទៀតនឹងធ្លាក់ក្នុងភាពឯកកោប្រសិនបើប្រទេស នេះនៅតែបន្តបង្ករឿងហេតុ។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lim
Sung-nam បាននាំចេញសេចក្តីប្រកាសពោលខាងលើក្នុងសន្និសីទកាសែតរួម 
នៅក្រុងសេអ៊ូល បន្ទាប់ពីជំនួបចរចារត្រីភាគីជាមួយសមភាគីអាមេរិកលោក Tony
Blinken និង សមភាគីជប៉ុន Akitaka Saiki ។ ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Tony Blinken បានឲ្យដឹងថា ភាគីទាំងបីបានឯកភាព បើកទូលាយកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងសកម្មភាពបង្ករឿងហេតុរបស់
ព្យុងយ៉ាង។ រីឯខ្លូនវិញ អនុរដ្ឋមន្ត្រីជប៉ុន លោក Akitaka Saiki បានឲ្យដឹងថា រាល់ ការបង្ករឿងហេតុរបស់ព្យុងយ៉ាងជាការរំលោភដែលមិនអាចលើកលែងបានឡើយ
បើ យោងតាមសេចក្តីសម្រេចចិត្តទាក់ទិននានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ