កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ


កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ - ảnh 1
កូរ៉េខាងត្បូង-អាស៊ានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ ឧសា សេចក្តីប្រកាសនៃស្ថាប័នគយកូរ៉េខាងត្បូង
(KCS) បានឲ្យដឹងថា៖ ប្រទេសនេះនិងអាស៊ានបានឯកភាពបង្កើនកិច្ចសហ
ប្រតិបត្តិការលើ វិស័យគយសំដៅជំរុញសកម្មភាពរវាងភាគីទាំង ២ ឲ្យបាន
ខ្លាំងក្លាថែមទៀត។ កិច្ចព្រម ព្រៀងពោលខាងលើទទួលបាននៅកិច្ចប្រជុំ
ប្រចាំឆ្នាំលើកទី ១១ នៃបណ្ដាអ្នកប្រមុខ ផ្នែកគយរបស់កូរ៉េខាងត្បូងនិង
អាស៊ាន ដែលត្រូវបានរៀបចំឡើងនៅប្រុយណេ នាថ្ងៃទី ២១ ឧសភា។ នៅ
កិច្ចប្រជុំលើកនេះ បណ្ដាដៃគូពាណិជ្ជកម្មបានឯកភាពសហប្រតិបត្តិការ
យ៉ាងជិតស្និតក្នុងការអនុវត្តកិច្ចព្រមព្រៀងបង្កលក្ខណៈងាយស្រួលសំរាប់ ពាណិជ្ជកម្មដែលទទួលបាននៅអង្គការពាណិជ្ជកម្មពិភពលោកនាខែវិច្ជិការ
ឆ្នាំ ២០១៤ កន្លងទៅ។ ភាគីទាំង ២ បានសន្យាជំរុញការខំប្រឹងប្រែងតាម
ទិសចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកនិង
ប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច។ តាមនោះ​ ផលិតផលគ្រប់ប្រភេទនៃបណ្ដា
ក្រុមហ៊ុនដែលមានសំណុំឯកសារតម្លាភាព នឹងទទួលបានផ្តល់អទិភាព។
KCS ក៏មានផែនការផ្តល់ជំនួយសំរាប់ប្រទេសអាស៊ាននានាដើម្បីបណ្តុះ
បណ្ដាលម​ន្ត្រីគយ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ