ការខិតខំប្រឹងប្រែងជួយដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩

(VOVWORLD) - នៅក្នុងជំនួបជាមួយតំណាងអាជ្ញាធរនិងកងកម្លាំងនៅឃុំព្រះទំនប់ ក្រុមការងារបានស្នើឱ្យតំណាងខេត្តកណ្តាលបង្កើតលក្ខណៈងាយស្រួកសម្រាប់ប្រជាជន ក្នុងនោះមានប្រជាជនដើមកំណើតវៀតណាមផងដែរ។ 
ការខិតខំប្រឹងប្រែងជួយដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩ - ảnh 1លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមនៅកម្ពុជា (កណ្ដាល) បានប្រគល់អំណោយដល់បងប្អូនដើមកំណើតវៀតណាម (រូបថតៈ អ្នកយកព័ត៌មាននៃ VOV ប្រចាំនៅកម្ពុជា)

នៅថ្ងៃទី ១៤ និង ១៥ ខែមីនា ក្រុមការងារនៃស្ថានទូត វៀត ណាមប្រចាំនៅកម្ពុជា និងសមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានទៅកាន់ខេត្តកណ្តាលនិងខេត្តព្រៃវែង ដែលជាកន្លែងរកឃើញករណីឆ្លង កូវីដ ១៩ ជាង ១៥០ នាក់ ក្នុងនោះមាន ករណីចំនួន ១០ ដែលជាប្រជាជនដើមកំណើត វៀតណាម។ ក្រុមការងារបានរួមជាមួយម្ចាស់ជំនួយបានដឹកជញ្ជូននិងប្រគល់អាហាររាប់ សិបតោនដើម្បីចែកជូនដល់ប្រជាជនខ្មែរដើមកំណើត វៀតណាមនៅឃុំព្រះ ទំនប់ (ខេត្តកណ្តាល) និងប្រជាជនកំពុងធ្វើចត្តាឡីស័ក នៅឃុំ Prek Sai Kho (ខេត្តព្រៃវែង) ដោយ សារតែតំបន់ទាំងនេះមានករណីឆ្លងវីរុស SARS-CoV-2 ជាច្រើនដែលបណ្តាលឱ្យមានជំងឺ កូវីដ ១៩។

នៅក្នុងជំនួបជាមួយតំណាងអាជ្ញាធរនិងកងកម្លាំងនៅឃុំព្រះទំនប់ ក្រុមការងារបានស្នើឱ្យតំណាងខេត្តកណ្តាលបង្កើតលក្ខណៈងាយស្រួកសម្រាប់ប្រជាជន ក្នុងនោះមានប្រជាជនដើមកំណើតវៀតណាមផងដែរ។ តំណាងអាជ្ញាធរនិងកងកម្លាំងបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅឃុំព្រះទំនប់បានបញ្ជាក់ថា តែងតែផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាជនកំពុងធ្វើចត្តាឡីស័កឲ្យមានលក្ខណៈអំណោយផលក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ