ការខិតខំប្រឹងប្រែងដើម្បីត្រៀមរៀបចំជំនួបកំពូលអាម៉េរិក - កូរ៉េខាងត្បូង

(VOVWORLD) -អាមេរិកនិងកូរ៉េខាងជើងកំពុងជំរុញយ៉ាងសកម្មនូវការត្រៀមរៀបចំសម្រាប់សន្និសីទកំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាម៉េរិកលោក Donald Trump នឹងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខនៅ សិង្ហបុរី។ 
ការខិតខំប្រឹងប្រែងដើម្បីត្រៀមរៀបចំជំនួបកំពូលអាម៉េរិក - កូរ៉េខាងត្បូង  - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo
និងអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលកម្មកូរ៉េខាងជើង លោក Kim Jong Chol 

អាមេរិកនិងកូរ៉េខាងជើងកំពុងជំរុញយ៉ាងសកម្មនូវការត្រៀមរៀបចំសម្រាប់សន្និសីទកំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាម៉េរិកលោក Donald Trump នឹងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខនៅ សិង្ហបុរី។ យោងតាមសេចក្ដីជូណដំណឹងពីសេតវិមានបានឲ្យដឹងថា៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលកម្មកូរ៉េខាងជើង លោក Kim Jong Chol នឹងមានជំនួបនៅទីក្រុងញូវយ៉ករបស់អាមេរិក ក្នុងសប្ដាហ៍នេះ ដើម្បី ពន្លឿនកិច្ចការត្រៀមរៀងចំសម្រាប់សន្និសីទកំពូល។ ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានលើកច្បាស់ថា៖"ចាប់តាំងពីពេលលោកប្រធានាធិបតី Trump ផ្ញើលិខិតទៅកាន់ថ្នាក់ដឹកនាំលោក លោក Kim Jong-un មក ភាគីកូរ៉េខាងជើងបានបង្ហាញនូវកិច្ចសហប្រតិបត្តិការ។ អាមេរិកកំពុងត្រៀមរៀបចំសម្រាប់ជំនួបកំពូល ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅ សិង្ហបុរី។ ទន្ទឹមនឹងនេះ នាខុទ្ទកាល័យរងនៃសេតវិមាន លោក Joe Hagin បានដឹកនាំគណប្រតិភូអាមេរិកទៅកាន់សង្ហបុរី ដើម្បីជួបធ្វើការជាមួយគណប្រតិភូកូរ៉េខាងជើង ដឹកនាំដោយលោក Kim Chang Son នាយខុទ្ទកាល័យ ហើយត្រូវបានចាត់ទុកជា ដៃស្ដាំ របស់លោក Kim Jong-un ដើម្បីត្រៀមរៀងចំភស្តុភាសម្រាប់ជំនួបពោលខាងលើ។ សូមគូសបញ្ជាក់ដែលថា៖សន្និសីទកំពូលរវាងអាមេរិក និងកូរ៉េខាងជើង គ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ ដើម្បីឆ្ពោះទៅការ រំសាយអាវុធនុយក្លេអ៊ែរយ៉ាងពេញលេញនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ