ការខិតខំប្រឹងប្រែងរបស់ពិភពលោកក្រោយរយៈពេល ២ ឆ្នាំ WHO ប្រកាសពីជំងឺរាតត្បាតសកលកូវីដ-១៩

(VOVWORLD) - រហូតមកដល់ពេលនេះ អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមប្រទេសជាច្រើន ជាពិសេសគឺវឌ្ឍនភាពនៃ ការគ្របដណ្តប់វ៉ាក់សាំង បាននិងកំពុងបង្កើតសញ្ញាវិជ្ជមានសម្រាប់ជីវភាពតាមគន្លង ប្រក្រតីភាពថ្មី នៅពេលដែលបណ្ដាប្រទេសកំពុងស្តារសេដ្ឋកិច្ចជាបណ្តើរៗ ហើយបើក ទេសចរណ៍ឡើងវិញ...

ការខិតខំប្រឹងប្រែងរបស់ពិភពលោកក្រោយរយៈពេល ២ ឆ្នាំ WHO ប្រកាសពីជំងឺរាតត្បាតសកលកូវីដ-១៩ - ảnh 1បន្ទប់សម្រាកព្យាបាលអ្នកជម្ងឺកូវីដ-១៩នៅមន្ទីរពេទ្យ Hartford រដ្ឋ Connecticut អាមេរិក។ (រូបថត៖ AFP/TTXVN)
កាលពី២ឆ្នាំមុន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នៅចំពោះមុខការឆ្លងរីករាល ដាលយ៉ាងទូលំទូលាយនៃមេរោគ SARS-CoV-2 អគ្គនាយកនៃអង្គការសុខភាព ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសជាផ្លូវការថា ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវកូវីដ-១៩ ជាជំងឺរាតត្បាតសកល។
ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ មេរោគ SARS-CoV-2 បានបំប្លែងខ្លួនជាបន្ត បន្ទាប់ជាមួយនឹងវ៉ារ្យ៉ង់ថ្មីជាច្រើន ដែលបណ្ដាលឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត របស់បណ្ដាប្រទេសកាន់តែពិបាក និងស្មុគស្មាញជាងមុន។ ជំងឺរាតត្បាតកូវីដ-១៩ ក៏បានធ្វើឲ្យពិភព លោករងការខាតបង់យ៉ាងខ្លាំងផងដែរ ដោយមានមនុស្សជាង ៦ លាននាក់បានស្លាប់។ ក្រៅពីការខាតបង់ខាងអាយុជីវិតមនុស្ស កូវីដ-១៩ ក៏បណ្តាលឲ្យ មានផលវិបាកជាច្រើនទៀតទៅលើសេដ្ឋកិច្ចពិភពលោកដូចជា៖ រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភព លោក រំខានដល់ភស្តុភារកម្ម រួមជាមួយកង្វះខាត និងការកើនឡើងតម្លៃថាមពល ជាដើម។
រហូតមកដល់ពេលនេះ អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមប្រទេសជាច្រើន ជាពិសេសគឺវឌ្ឍនភាពនៃ ការគ្របដណ្តប់វ៉ាក់សាំង បាននិងកំពុងបង្កើតសញ្ញាវិជ្ជមានសម្រាប់ជីវភាពតាមគន្លង ប្រក្រតីភាពថ្មី នៅពេលដែលបណ្ដាប្រទេសកំពុងស្តារសេដ្ឋកិច្ចជាបណ្តើរៗ ហើយបើក ទេសចរណ៍ឡើងវិញ... ថ្វីត្បិតតែនាពេលបច្ចុប្បន្ននេះ ចំនួនករណីឆ្លងថ្មីនៅតែកើន ឡើងដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងក៏ដោយ ប៉ុន្តែអ្នកជំនាញផ្នែកសុខ ភាពជាច្រើនបានចាត់ទុកថា នេះអាចជាសញ្ញាមួយដែលបង្ហាញថា ជំងឺរាតត្បាតកូវីដ-១៩ហៀបនឹងក្លាយជាជំងឺឆ្លងធម្មតាមួយដែលមនុស្សអាចរៀនរស់ជាមួយបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ