ការងារកិច្ចការបរទេសបានរួមចំណែកដ៏ធំធេងអភិវឌ្ឍន៍រដ្ឋធានីហាណូយ

(VOVworld) - នាថ្ងៃទី១២ មករា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនៅទីក្រុងហាណូយ
បានរៀបចំសន្និសីទអំពីការលាតត្រដាងអនុវត្តការងារកិច្ចការបរទេសប្រជាជនឆ្នាំ
២០១៥។ថ្លែងមតិនៅទីនេះ លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្ត
ភាពវៀតណាមបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលទីក្រុងហាណូយទទួល
បានក្នុងឆ្នាំកន្លងទៅ។តាមលោកថា ក្នុងឆ្នាំ២០១៥ដោយមានព្រឹត្តិការណ៍ដ៏សំខាន់
ដូចជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាម លើកទី១២៥នៃទិវាកំណើតរបស់លោក​ប្រធានហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្ត
ភាពទីក្រុង ត្រូវបន្តសហការជាមួយស្ថាប័ន សមាគម និងអង្គការជាសមាជិក
នានា រៀបចំសកម្មភាពមានអត្ថន័យ តាមនោះឧទ្ទេសនាមរូបភាពរដ្ឋធានី
ហាណូយជាមួយមិត្តភក្ដិអន្តរជាតិ។

ការងារកិច្ចការបរទេសបានរួមចំណែកដ៏ធំធេងអភិវឌ្ឍន៍រដ្ឋធានីហាណូយ - ảnh 1
ប្រគល់ប័ណ្ណសសេរជូនអង្គភាពដែលទទួលបានស្នាដៃឆ្នើម


លោក​ Le Hong Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបាន
ឲ្យដឹងថា ដោយតួនាតីជាស្ថាប័នអចិន្ត្រៃក្នុងការងារកិច្ចការបរទេសប្រជាជន
ទីក្រុង សម្ព័ន្ធបានរក្សល្អនូវទំនាក់ទំនងមិត្តភាពជាមួយស្ថានទូតរបស់ប្រទេស
ដទៃ ក៏ដូចជាអង្គការអន្តរជាតិនានានៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ