ការងារត្រៀមរៀបចំការបោះឆ្នោតត្រូវអនុវត្តន៍តាមបែបវិទ្យាសាស្ត្រ ងាយស្រួលសម្រាប់ម្ចាស់ឆ្នោត

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែមេសា ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅឃុំ Kien Thiet និងស្រុក Tien Lang  ទីក្រុង Hai Phong ។
ការងារត្រៀមរៀបចំការបោះឆ្នោតត្រូវអនុវត្តន៍តាមបែបវិទ្យាសាស្ត្រ ងាយស្រួលសម្រាប់ម្ចាស់ឆ្នោត - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញធ្វើទស្សនកិច្ចនៅឃុំ Kien Thiet និងស្រុក Tien Lang  ទីក្រុង Hai Phong

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “យើងប្តេជ្ញាចិត្តរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និង តំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យបានជោគជ័យ ធានា ប្រជាធិបតេយ្យ ពង្រីកជាអតិបរមាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន រក្សា សុវត្តិភាព ដាច់ខាត និងអនុវត្តន៍ការសន្សំសម្ចៃ។ ក្នុងអំឡុងពេលប្រជុំនយោបាយនេះ គោលដៅចុងក្រោយគឺត្រូវបោះឆ្នោតជ្រើសតាំងសមាជិកសភា និង តំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ដែលតំណាងឲ្យសុឆន្ទៈ បំណងប្រាថ្នា និងភាពធ្វើជាម្ចាស់របស់ប្រជាជន”។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យ គណៈកម្មាធិការ ដឹកនាំ ការបោះឆ្នោតមូលដ្ឋានបន្តជ្រួតជ្រាបស្មារតីនេះដល់កម្មាភិបាល បក្ខជន និងម្ចាស់ឆ្នោតគ្រប់រូប ព្រមទាំងស្នើឲ្យក្រុមប្រឹក្សាបោះឆ្នោត គ្រប់ជាន់ ថ្នាក់ និងរណសិរ្សមាតុភូមិត្រូវសម្របសម្រួល យ៉ាងម៉ឺងម៉ាត់ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ