ការងារត្រៀមរៀបចំបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនអាណត្តិ ២០១៦-២០២១នៅតំបន់នានា

ការងារត្រៀមរៀបចំបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនអាណត្តិ ២០១៦-២០២១នៅតំបន់នានា - ảnh 1
លោកស្រី Tong Thi Phong បានអញ្ជើញត្រួត ពិនិត្យកិច្ចការត្រៀម
រៀបចំបោះឆ្នោតនៅខេត្ត Lang Son (រូបថតៈ vov)


(VOVworld)-នាថ្ងៃទី១៧មិនា អនុប្រធានរដ្ឋសភានិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោកស្រី Tong Thi Phong បានអញ្ជើញត្រួតពិនិត្យ កិច្ចការត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Lang Son។ នៅទីនេះ លោកស្រី Tong Thi
Phong បានលើកសរសើរចំពោះការដែលខេត្ត Lang Son បានប្រតិបត្តិ យ៉ាងត្រឹម ត្រូវនូវការណែនាំរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ស្តីពីកិច្ចការ បោះឆ្នោត ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់និងបោះឆ្នោតសមាជិកសភាអាណត្តិ ២០១៦-
២០២១។​តាមនោះ ខេត្ត Lang Son គប្បីម្ចាស់ការរៀបចំ អនុគណៈកម្មាធិការ និងរួម
សហការជាមួយស្ថាប័នគ្រប់ជាន់ថ្នាក់ផ្សព្វផ្សាយអំពីគោលដៅអត្ថន័យ នៃការបោះ
ឆ្នោត។ ក្នុងថ្ងៃដដែល ក្រុមការងាររបស់រដ្ឋសភា ដឹកនាំដោយអនុប្រ ធានរដ្ឋសភា
លោក Huynh Ngoc Son បានអញ្ជើញទៅត្រួតពិនិត្យ ឃ្លាំមើកកិច្ច​ការត្រៀមរៀបចំបោះ ឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ នៅខេត្ត Binh Dinh ។​ក្នុង ពេលជាមួយគ្នានោះ ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និង
កុមាររបស់រដ្ឋសភា លោក Dao Trong Thi បាន អញ្ជើញទៅពិនិត្យនិងឃ្លាំមើលកិច្ចការ ត្រៀមរៀបការចំបោះឆ្នោតសមាជិកសភានិងក្រុម  ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅ
ខេត្ត Quang Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ