ការងារទ្រឹស្ដីដើរតួនាទីសំខាន់ចំពោះបក្សកម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវ

ការងារទ្រឹស្ដីដើរតួនាទីសំខាន់ចំពោះបក្សកម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវ - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជូបសន្ទនាជាមួយលោក Kikeo Khaykhamphithum ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បក្សប្រជាជន បដិវត្តន៍ឡាវ

    

          (VOV)_នេះគឺជាការអះអាងរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម  លោក
 Nguyen Phu Trong នៅក្នុងជំនួបសន្ទនាជាមួយលោក Kikeo Khaykhamphithum
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បក្សប្រជាជន បដិវត្តន៍ឡាវ និងជា
ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ សង្គមកិច្ចជាតិឡាវដែលកំពុងបំពេញទស្សនកិច្ច
នៅវៀតណាម នាថ្ងៃទី១៤ កក្កដា។ លោកអគ្គលេខា Nguyen Phu Trong បានចាត់
ទុកថា៖ ការរៀបចំសិក្ខាសាលា រវាង បក្សកម្មុយនីស្តវៀត ណាម និងបក្សប្រជាជន
បដិវត្តឡាវ ជាឱកាស ដើម្បីភាគីទាំងពីរផ្លាស់ប្តូរបទ ពិសោធន៍ ក្នុងការងារកសាង
បក្ស គ្រប់គ្រងរដ្ឋ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។  អគ្គលេខាមានគោលបំ
ណងថា៖នាពេលខាងមុខ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ក្រុមប្រឹក្សាវិទ្យា
សាស្ត្រ សង្គមកិច្ចជាតិឡាវ បន្តរួមសហការយ៉ាងស្អិតរមួតជាមួយភាគីវៀតណាម
 ដើម្បីបំភ្លឺរាល់បញ្ហាដែលបានដាក់ចេញចំពោះបុព្វហេតុ​ផ្លាស់ប្តូរថ្មីប្រទេសជាតិ។

           រីឯលោក Kikeo Khaykhamphithumបានអោយដឹងថា៖ លទ្ធផលនៃសិក្ខា​
សាលា​ទ្រឹស្តី លើកទី៣ រវាងបក្សទាំងពីរ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៤ ​កក្កដា 
នឹងជួយឡាវមានបន្ថែមបទពិសោធន៍ទាំងខាងទ្រឹស្តីផង និងជាក់ស្ដែងផង ក្នុង
ការងារដឹកនាំ កសាងបក្ស គ្រប់គ្រងសង្គម អភិវឌ្ឍន៍សេដ្ឋកិច្ច។ភាគីទាំងពីរនឹង
បន្ត​បង្កើនការងារឃោសនា អប់រំប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់​
វ័យក្មេង អំពីទំនាក់ទំនងសាមគ្គីភាព​ពិសេស មិត្តភាព ប្រពៃណីរវាងបក្សនៃ​ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ