ការងារធានាសន្តិសុខនិងសណ្ដាប់​ធ្នាប់​នៅតំបន់ភាគ​ពាយ័ព្យ

ការងារធានាសន្តិសុខនិងសណ្ដាប់​ធ្នាប់​នៅតំបន់ភាគ​ពាយ័ព្យ - ảnh 1
ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (http://hanoimoi.com.vn)

(TTX)_​នាព្រឹកថ្ងៃទី ២៨ កញ្ញា គណះកម្មាធិការទទួលបន្ទុក ​តំបន់​ភាគ​ពាយ័ព្យ  (វៀតណាម ) និងក្រសួងនគបាលវៀតណាម បានរួមសហការ​រៀបចំសន្និសីទជំនាញ
 ស្ដីអំពី៖​ការងារ ធានាសន្តិសុខ និងសណ្ដាប់​ធ្នាប់​នៅតំបន់ភាគ​ពាយ័ព្យ និងតំបន់ជំ
វិញនានា។ នៅទីនេះ ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
 Phuc បាន​កត់សម្គាល់​និងវាយតំលៃ​ខ្ពស់ ​រាល់ការខំប្រឹងប្រែង និងស្នាដៃ របស់គ្រប់​
កងកម្លាំង​បំពេញបេសកកម្ម រក្សារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងដំបន់ភាគពាយ័ព្យ ​និងតំបន់ជំវិញនានា។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុក​ថា៖ ការ
ទទួល បានលទ្ធផលនេះ គឺដោយសារមានការជួយជ្រោមជ្រែង រួមវិភាគទានដ៏សំខាន់  និងធំធេងរបស់ជនរួមជាតិនៃបណ្ដាជនជាតិ នៅតំបន់ពាយ័ព្យ។ ស្ដី​អំពីរាល់ការលំបាក  នាពេលខាងមុខនេះ ពិសេសគឺពេលដែលបណ្ដាកងកម្លាំងអមិត្ត និងពួកប្រតិកិរិយា
 បន្ដ​បង្កើនសកម្មភាពប្រឆាំង បំផ្លាញ់បក្ស រដ្ឋ និងចំណុចសំខាន់នៅតែជា​​ខេត្តនានា  នៅភាគពាយ័ព្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាណែនាំថា៖ គ្រប់​កងកម្លាំងមាន សមត្ថកិច្ច ត្រូវក្ដាប់ជាប់សភាពការណ៍ ប្តេជ្ញាចិត្ត មិនទុក​អោយសត្រូវឆ្លៀតយកបញ្ហា សាសនា ជនជាតិ ដើម្បីប្រឆាំង បំផ្លាញ …ជា​ដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើ គ្រប់ក្រសួង ​ស្ថាប័ន ផ្នែក តំបន់ នៃបណ្ដាខេត្ត នៅភាគបាយ័ព្យ និង
តំបន់ជំវិញនានា ​ត្រូវបង្កើនការដឹកនាំ បញ្ជាណែនាំ ចំពោះការងារ ធានាសន្តិសុខ 
សណ្ដាប់​ធ្នាប់សង្គម…ល៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ