ការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសរួមចំណែកអះអាងពីកិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់កិច្ចការបរទេសថ្នាក់ជាតិលើកទី ៦ បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ២៨ ខែកក្កដានៅទីក្រុងហាណូយ។ 
ការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសរួមចំណែកអះអាងពីកិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់រង្វាន់ដល់តំណាងអ្នកនិពន្ធ ក្រុមអ្នកនិពន្ធ ដែលទទួលបានរង្វាន់លេខ ១ (រូបថតៈ VOV) 

ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា៖ ការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស បានរួមចំណែកលើកកម្ពស់រូបភាពប្រទេសជាតិ ដោយបញ្ជាក់ពីកិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័នពាក់ព័ន្ធនានានិងកងកម្លាំងបំពេញការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ចាំបាច់ត្រូវបង្កើនការយល់ដឹងអំពីឋានៈរបស់ប្រទេសជាតិនិងភារកិច្ចនៃការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសក្នុងស្ថានភាពថ្មី។

ការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសរួមចំណែកអះអាងពីកិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ - ảnh 2ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV) 

លោកស្រីប្រធានរដ្ឋសភា   Nguyen Thi Kim Ngan មានប្រសាសន៍ថា៖ “ការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសចាំបាច់ត្រូវចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងកម្លាំងពលំប្រជាជាតិ និងកម្លាំងពលំ យុគសម័យ និងរួមបញ្ចូលរវាងការទូតរបស់បក្ស ការទូតរបស់រដ្ឋ ជាមួយការទូតរបស់ប្រជាជននិងការ ទូតសភា ក៏ដូចជា ព័ត៌មានផ្ទៃក្នុងនិងព័ត៌មានកិច្ចការបរទេស ដើម្បីលើកកម្ពស់ថែមទៀតនូវកិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ម្យ៉ាងវិញទៀត យើងត្រូវចេះប្រែក្លាយ “បញ្ហាប្រឈមឱ្យទៅជាកាលានុវត្តន៍ភាព” ឆ្លៀតយកប្រយោជន៍ពីឱកាសដ៏មានតម្លៃនៃព័ត៌មានកិច្ចការបរទេស ដែលប្រទេសរបស់យើងទទួលបាន ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ដើម្បីលើកកម្ពស់រូបភាពប្រទេសជាតិនិងមនុស្សវៀតណាម។ លើសពីនេះទៅទៀត  បានអះអាងពីការដឹកនាំយ៉ាងត្រឹមត្រូវនិងរឹងមាំ របស់បក្សផង និងទាក់ទាញធនធានទាំងអស់ដើម្បីចូលរួមចំណែកក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផង”។

សូមបញ្ជាក់ថា ពានរង្វាន់ជាតិលើកទី ៦ អំពីព័ត៌មានកិច្ចការបរទេសទទួលបានវណ្ណកម្មចូលរួមចំនួន ១.៣៣១ រួមមាន ប្រភេទកាសែតបោះពុម្ព កាសែតអេឡិចត្រូនិក វិទ្យុ ទូរទស្សន៍ វីដេអូឃ្លីប  សៀវភៅ និងគំនិតផ្តួចផ្តើម កិច្ចការបរទេសជាដើម។ វណ្ណកម្មទាំងនេះ ត្រូវបានបង្ហាញតាមរយៈ ១៧ ភាសា។ គណៈកម្មាធិការរៀបចំនិងក្រុមប្រឹក្សាពានរង្វាន់បានជ្រើសរើសវណ្ណកម្មឆ្នើមចំនួន ១៧៥ ដើម្បីប្រគល់រង្វាន់ រួមមាន៖ រង្វាន់លេខ ១ មាន ១៨ រង្វាន់; រង្វាន់លេខ ២ មានចំនួន ៣៣;  រង្វាន់លេខ បី មានចំនួន ៤៤ និងរង្វាន់លើកទឹកចិត្តចំនួន ៨០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ