ការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឆ្នាំ ២០១៤ នៅវៀតណាម

ការងាររៀបចំមហាវិសាខបូជា អ.ស.ប.  ឆ្នាំ ២០១៤ នៅវៀតណាម  - ảnh 1
ការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឬ Vesak ឆ្នាំ ២០១៤ នៅវៀតណាម (Image: Vietnam+)


(VOVworld) – នារសៀលថ្ងៃទី ១៩ មិនា នៅកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំបណ្ដា ក្រសួងផ្នែកនិងតំណាងនៃគណៈកម្មាធិការមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម អំពីការងាររៀបចំមហាវិសាខបូជា អ.ស.ប. ឬ Vesak ឆ្នាំ ២០១៤ នៅវៀតណាម
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ ការរៀបចំ Vesak ឆ្នាំ ២០១៤ នៅវៀតណាមមានអត្ថន័យដ៏ធំធេងខាងនយោបាយ សង្គម។ ដោយហេតុនេះ បណ្ដាក្រសួងផ្នែកមានសមត្ថកិច្ចនិងសមាគមពុទ្ធសាសនាវៀតណាមត្រូវរៀបចំ
ពិធីបុណ្យនេះដោយអធឹកអធមជាក់ស្តែងនិងប្រសិទ្ធិភាព។ សមាគមពុទ្ធសាសនា
វៀតណាមនឹងរៀបចំ Vesak ឆ្នាំ ២០១៤ នៅ មណ្ឌលទេសចរណ៍វប្បធម៌ព្រលឹង
Bai Dinh ខេត្ត Ninh Binh ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ឧសភា។ ប្រធានបទនៃពិធី
បុណ្យ Vesak ឆ្នាំ ២០១៤ គឺ “ពុទ្ធសាសនារួមចំណែកក្នុងការអនុវត្តបណ្ដាគោល
ដៅសហស្សវត្សនៃ អ.ស.ប.”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ