ក្រុងហាណូយអនុវត្តការងារបញ្ជាណែនាំការបោះឆ្នោតសមាជិកសភានីតិកាលទី១៤

(VOVworld)-នាព្រឹកថ្ងៃទី១៨មករា គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជា ជនទីក្រុងហាណូយបានរៀបចំសន្និសីទសំដៅជ្រួតជ្រាបនិងអនុវត្តកិច្ចការបញ្ជា ណែនាំការបោះឆ្នោតសមាជិកសភានីតិកាលទី១៤ និងបោះឆ្នោតតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ទីក្រុងហាណូយអាណត្តិ ២០១៦-២០២១។ ថ្លែងមតិ នៅក្នុងសន្និសីទនេះ លោកស្រី Nguyen Thi Bich Ngoc លេខារងនៃគណៈកម្មា ធិការបក្សទីក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានចាត់ទុកថា៖

“ដើម្បីឆ្ពោះទៅការបោះឆ្នោតរបស់ប្រជាជនទាំងមូលយើងត្រូវអនុវត្តនូវសេចក្តី
សម្រេច ចិត្តគ្រប់ជាន់ថ្នាក់ឲ្យចូលទៅក្នុងជីវភាពរស់នៅតាមរយៈកម្មវិធីនិងសកម្
មភាព ជាក់ស្តែង។ ការងារត្រូវអនុវត្តនាបច្ចុប្បន្ននោះគឺត្រូវកំណត់ឲ្យបាននូវចំណុចថ្មី ហើយចំណុចថ្មីត្រូវបានចែងក្នុងឯកសារដោយកំណត់ច្បាស់ការទទួលខុសត្រូវរបស់
អ្នកអនុវត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ