ការចាប់ផ្ដើមនៃជំពូកថ្មីរបស់សហភាពអឺរ៉ុប

(VOVWORLD) - ថ្លែងនៅពិធីចូលកាន់តំណែងនៅរាជធានីព្រុចសែល ប្រទេស បែលហ្ស៊ិក នោះ លោកស្រី Ursula von der Leyen មានគោលបំណងថា សមាជិក EU ទាំង អស់ត្រូវមានការទទួលខុសត្រូវអភិវឌ្ឍប្លុកនេះអោយកាន់តែខ្លាំងមាំមួនថែមទៀតនាអនាគត។
នាថ្ងៃទី១ ខែធ្នូ ជំពូកថ្មីមួយបានបើកចេញចំពោះសហភាពអឺរ៉ុប នៅពេល ដែលប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ថ្មីទើបតែជាប់ឆ្នោតលោកស្រី Ursula von der Leyen និងប្រធានថ្មីនៃក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ចាប់ផ្ដើម អាណត្តិដឹកនាំរបស់ខ្លួន។ ថ្លែងនៅពិធីចូលកាន់តំណែងនៅរាជធានីព្រុចសែល ប្រទេសបែលហ្ស៊ិក នោះ លោកស្រី Ursula von der Leyen មានគោលបំណងថា សមាជិក EU ទាំង អស់ត្រូវមានការទទួលខុសត្រូវអភិវឌ្ឍប្លុកនេះអោយកាន់តែខ្លាំងមាំមួនថែមទៀតនាអនាគត។ ចំណែកឯ ប្រធានសភាអឺរ៉ុបលោក David Sassoli បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដែលអឺរ៉ុបត្រូវតែធ្វើសកម្មភាពដើម្បីប្រែក្លាយការសន្យាស្ដីពីការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននិងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ