ការចាប់ផ្តើមគំរោងការណ៍សហប្រតិបត្តិការលើវិស័យសុវត្តភាពនុយក្លេអ៊ែររវាងវៀតណាមនិង EU

កិច្ចប្រជុំរវាងនាយកដ្ឋានសុវត្តភាពនុយក្លេអ៊ែរចំណុះអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ
អន្តរជាតិរបស់គណៈកម្មាធិការអឺរ៉ុបនិងនាយកដ្ឋានសុវត្តភាពនុយក្លេអ៊ែរវៀតណាម ត្រូវ
បានរៀបចំ នាថ្ងៃទី ១១ មិថុនានៅបែកស្ស៊ីកសំដៅចាប់ផ្តើមគំរោងការណ៍សហប្រតិបត្តិ
ការលើវិស័យសុវត្តភាព នុយក្លេអ៊ែររវាងភាគីទាំង ២។ នេះគឺជាគំរោងការណ៍ជាលើក
ដំបូង រវាងរដ្ឋាភិបាល វៀតណាមនិងគណៈកម្មាធិការអឺរ៉ុបលើវិស័យនុយក្លេអ៊ែរ។ ក្រៅពីជំនួយឧបត្ថម្ភបច្ចេកទេសដើម្បីកសាងក្របខណ័្ឌសុវត្តភាពនុយក្លេអ៊ែរមួយនៅ
វៀតណាមគំរោងការណ៍នេះនឹងរួមមានការបង្កើនសមត្ថភាពត្រួទពិនិត្យនិងវាយតំលៃ
របស់វៀតណាមចំពោះឯកសារអំពីសុវត្តភាពនុយក្លេអ៊ែរ។គំរោងការណ៍សហប្រតិបត្តិការ
សុវត្តភាពនុយក្លេអ៊ែររវាងវៀតណាមនិងសហភាពអឺរ៉ុបត្រូវបានអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ