ការចរចាដោះដូរចំណាប់ខ្មាំង និងអ្នកទោសជួបការលំបាកក្រោយឃាតកម្មលើមេដឹកនាំរង​​នយោបាយរបស់ក្រុម​ហាម៉ាស

(VOVWORLD) - នាយករដ្ឋមន្ត្រីកាតាបានសន្យាថា នឹងមិនចុះចាញ់ឡើយ ដោយមិនគិតពីបញ្ហាប្រឈមជាច្រើនដែលលោកជួបប្រទះ ហើយបន្តការខិតខំប្រឹងប្រែងដើម្បីធានាថា កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសនិងចំណាប់ខ្មាំងថ្មីត្រូវបានសម្រេចរួចរាល់

កាលពីថ្ងៃទី ៧ ខែមករា នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdul Rahman Al Thani បានជូនដំណឹងដល់គ្រួសារចំណាប់ខ្មាំងអាមេរិក និងអ៊ីស្រាអែលទាំង ៦នាក់ ដែលត្រូវបានចាប់ខ្លួនដោយចលនាហាម៉ាសនៅតំបន់ហ្គាហ្សា អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងថ្មីស្តីពីការដោះដូរចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់ កាន់តែមានភាពលំបាក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំនយោបាយរងនៃចលនាហាម៉ាស គឺលោក Saleh Al-Arouri ។

ការចរចាដោះដូរចំណាប់ខ្មាំង និងអ្នកទោសជួបការលំបាកក្រោយឃាតកម្មលើមេដឹកនាំរង​​នយោបាយរបស់ក្រុម​ហាម៉ាស - ảnh 1ប្រជាជនអ៊ីស្រាអែលចូលរួមការតវ៉ាទាមទារឲ្យដោះលែងជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួននៅតំបន់ហ្កាហ្សា។ រូបថត៖ Miriam Alster/Flash90

យោងតាមនាយករដ្ឋមន្ត្រីកាតា បច្ចុប្បន្ននេះ ការចរចាកំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ហើយប្រទេសកាតាប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីមួយ។ បញ្ហាប្រឈមនាបច្ចុប្បន្ន រួមមានស្ថានភាពតានតឹងកើនឡើងបន្ទាប់ពីការធ្វើឃាតមេដឹកនាំរងនៃក្រុមហាម៉ាស នៅក្នុងប្រទេសលីបង់កាលពីថ្ងៃទី២ ខែមករា។ ប្រការនេះបានធ្វើឲ្យទំនាក់ទំនងជាមួយចលនាហាម៉ាសកាន់តែលំបាក។

នាយករដ្ឋមន្ត្រីកាតាបានសន្យាថា នឹងមិនចុះចាញ់ឡើយ ដោយមិនគិតពីបញ្ហាប្រឈមជាច្រើនដែលលោកជួបប្រទះ ហើយបន្តការខិតខំប្រឹងប្រែងដើម្បីធានាថា កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសនិងចំណាប់ខ្មាំងថ្មីត្រូវបានសម្រេចរួចរាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ