ការចរចារ FTA ជប៉ុន-ចិន-កូរ៉េខាងត្បូងមិនទាន់ទទួលបានការរីកចំរើនឡើយ

ការចរចារ FTA ជប៉ុន-ចិន-កូរ៉េខាងត្បូងមិនទាន់ទទួលបានការរីកចំរើនឡើយ - ảnh 1
ប្រធានក្រុមចរចារនៃប្រទេសទាំងបីនៅវង់ចរចារកាលពីថ្ងៃទី១៣ ឧសភា កន្លងទៅ។
(រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី១៩ មករា មន្ត្រីជប៉ុនមួយរូបបានឲ្យដឹងថា ក្នុងវង់ចរចារថ្មី
បំផុតអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគីរវាងជប៉ុន ចិននិងកូរ៉េខាង
ត្បូង បានទទួលបរាជ័យក្នុងការដាក់គោលដៅសំរាប់កំរិតបើកទ្វារទីផ្សារហើយ។
ប៉ុ​ន្តែ តំណាងនៃភាគីទាំងបីបានឯកភាពថា នឹងបន្តពិភាគ្សា ព្រមទាំងអះអាងជាថ្មី
ម្ដងទៀតនូវការសន្យារបស់ថ្នាក់ដឹកនាំប្រទេសទាំងបីក្នុងការបញ្ចប់ការចរចារយ៉ាង
ឆាប់រហ័ស។នាបច្ចុប្បន្ន ប្រទេសទាំងបីកំពុងគិតគូអំពីលទ្ធភាពរៀបចំការសន្ទនា
និងជំនួបធ្វើការនាខែមេសាខាងមុខនេះនៅកូរ៉េខាងត្បូង។ក្នុងករណីត្រូវបានចុះ
ហត្ថលេខា កិច្ចព្រមព្រៀង FTA ជប៉ុន ចិន កូរ៉េខាងត្បូងនឹងជាកិច្ចព្រម ព្រៀង
ពាណិជ្ជកម្មសេរីធំបំផុតក្នុងតំបន់ ដោយការតភ្ជាប់ខឿនសេដ្ឋកិច្ចចំនួន៣ក្នុង
ចំណោមខឿនសេដ្ឋកិច្ចចំនួន៤ធំបំផុតនៃទ្វីបអាស៊ី។ប៉ុន្តែគិតតាំងពីពេលចាប់
ផ្ដើមចរចារនាចុងឆ្នាំ២០១២មក ភាគីទាំងបីទទួលបានការរីកចំរើនយ៉ាងតិចតួច
ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ