ការចរចារជាន់ខ្ពស់វៀតណាម-កម្ពុជា

ការចរចារជាន់ខ្ពស់វៀតណាម-កម្ពុជា - ảnh 1
ការចរចារជាន់ខ្ពស់វៀតណាម-កម្ពុជា (VOV)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ដឹក
នាំ​ដោយសម្ដេចហេងសំរិន ប្រធានរដ្ឋសភាបានមកបំពេញទស្សនកិច្ចនៅ​វៀតណាមចាប់ពីថ្ងៃទី១៨ដល់២០សីហា។​នារសៀលថ្ងៃទី១៨សីហា ប្រធានរដ្ឋ​
សភាវៀតណាមលោក Nguyen Sinh Hung បានជួបចរចារជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជាសម្ដេចហេងសំរិន។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាង
ថា​ រដ្ឋសភានិងប្រជាជនវៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្ត​គាំទ្រគោល
មាគាររបស់គណៈបក្សប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព​ឯកភាពឯករាជ្យ
អភិវឌ្ឍន៍។ ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពបន្ត​សហប្រតិបត្តិការលើគ្រប់
វិស័យក៏ដូចជាបង្កើនសាមគ្គីភាពជួយឧបត្ថម្ភក្នុងការដោះស្រាយបញ្ហារួមនៅដំបន់
និងសកលលោករួមចំណែកកសាងសន្តិភាព​ស្ថិរភាពលើកកំពស់តួនាទីរបស់
រដ្ឋសភានៃប្រទេសនីមួៗលើវេទិការអន្តរសភា។ ភាគីទាំងពីរខំប្រឹងប្រែងកសាង
សម្ព័ន្ធភាពសភាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (AIPA) អភិវឌ្ឍន៍ដ៏ចីរភាព។

        ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអញ្ចើញ​ប្រធាន​រដ្ឋ​សភា​កម្ពុជា​សម្ដេចហេងសំរិននិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូល​រួម​មហាសន្និបាត
អន្តរសភាពិភពលោកលើកទី១៣២នៅវៀតណាមនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ