ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់បានរៀបចំនៅក្រុង Vienna

ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់បានរៀបចំនៅក្រុង Vienna - ảnh 1
ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់បានរៀបចំនៅក្រុង Vienna (AFP)

        Vovworld-៣សប្ដាហ៍បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌនៅក្រុង
Lausanne ស្វីស នាថ្ងៃទី២២មេសា នៅរដ្ឋធានី Vienna របស់អូស្ទ្រីស ក្រុម P5+1
និងអ៊ីរ៉ង់បានរៀបចំការចរចារសំដៅទទួលបានកិច្ចព្រមព្រៀងលើគ្រប់​វិស័យចុង
ក្រោយមុនកាលកំណត់ចុងក្រោយដែលគ្រោងនឹងនាចុងខែមិថុនា​ខាងមុខ។ ការ
ចរចារលើកនេះគ្រោងនឹងអូសបន្លាយ២ថ្ងៃ ជាវង់ចរចារដំបូង​គិត​តាំងពីថ្ងៃទី២២
មេសា ជាថ្ងៃបញ្ចប់ការចរចារនៅក្រុង Lausanne។ តំណាង​សហភាព​អឺរ៉ុបលោក
Helga Schmidt បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការ​បរទេសអ៊ីរ៉ង់លោក Abbas
Araghchi និងបន្ទាប់នោះអនុរដ្ឋមន្ត្រីការបរទេស​អាមេរិកលោកស្រី Wendy Sherman
នឹងចូលរួមជំនួបមុខនេះ។ ជំនួបមុខបាន​ប្រព្រឹត្តទៅមុនកិច្ចប្រជុំរួមរបស់អ៊ីរ៉ង់ជា
មួយតំណាងនៃក្រុម P5+1។ គោលដៅនៃ​ការចរចារគឺទទួលបានកិច្ចព្រមព្រៀង
មួយក្នុងនោះអ៊ីរ៉ង់សន្យាលុបចោល​មហិច្ឆតានុយគ្លេអ៊ែយោធាដើម្បីប្តូរទៅវិញត្រូវ
បានអន្តរជាតិលុបចោលបទដាក់ទណ្ឌកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ